ព្រះត្រៃបិដក ភាគ ៦៣

​ពួក​អ្នក​ដែន​សិវិ​ព្រម​ព្រៀ​ងគ្នា នឹង​បណ្ដេញ​ព្រះអង្គ​ចាក​ដែន។
 [២៣១​] អាមាត្យ​នោះ​ លុះ​ព្រះបាទ​សិវិ​ទ្រង់​បញ្ចូន​ទៅ​ ក៏​ប្រញាប់​ប្រញាល់​ងូត​ទឹ​ក កក់ក្បាល​ ពាក់​គ្រឿងប្រដាប់​ដៃ​ ស្លៀកសំពត់​ល្អ ប្រោះព្រំ​ដោយ​ខ្លឹម​ចន្ទ​ន៍ ពាក់​កុណ្ឌល​កែវមណី​ ចូរ​ទៅកាន់​ព្រះរាជនិវេសន៍​នៃ​ព្រះបាទ​វេស្សន្តរ​ដែល​ជា​បុរីរម្យ។ អាមាត្យ​នោះ​ បានឃើញ​ព្រះរាជ​កុមារ​ (វេស្សន្តរ​) កំពុង​រីករាយ​ក្នុង​បុរី​របស់​ព្រះអង្គ​នោះ​ ដ៏​កុះករ​ដោយ​ពួក​អាមាត្យ ដូច​ព្រះ​វាសវៈ​របស់​ទេវតា​ជាន់​ត្រៃត្រឹង្ស។
 [២៣២​] អាមាត្យ​នោះ​ ប្រញាប់​ប្រញាល់​ទៅ​ក្នុង​រាជ​បូរី​នោះ​ ហើយ​ក្រាបទូល​ព្រះបាទ​វេស្សន្តរ​ថា បពិត្រ​ព្រះអង្គ​ដ៏​ប្រសើរ​ក្នុង​រថ​ ទូលព្រះបង្គំជាខ្ញុំ​នឹង​ក្រាបទូល​សេចក្តី​ទុក្ខ​របស់​ព្រះអង្គ​ សូម​ព្រះ​អង្គ​កុំ​ខ្ញាល់​នឹង​ទូលព្រះបង្គំជាខ្ញុំ​ឡើយ។ អាមាត្យ​នោះ​ លុះ​ថា្វយ​បង្គំ​ហើយ​ ក៏​យំទួញ ក្រាប​បង្គំ​ទូល​ព្រះរាជា​ថា បពិត្រមហារាជ​ ព្រះអង្គ​រមែង​នាំ​នូវ​រស​ជាទី​ប្រាថ្នា​គ្រប់​យ៉ាង​ មក​ចិញ្ចឹម​ទូលព្រះបង្គំ ៗ នឹង​ក្រាបទូល​សេចក្តី​ទុក្ខ​របស់​ព្រះអង្គ​ សូម​ល្អងធូលី​ព្រះបាទ ឲ្យ​ទូលព្រះបង្គំ​ដក​ដងើ្ហម​ស្រួល​ក្នុង​ដំណើរ​ក្រាបទូល​នោះ។ បពិត្រ​ព្រះ​ទេវៈ​ ​ពួក​អ្នក​សិវិ​រាស្រ្ត​ ​ពួក​អ្នក​និគម ​ពួក​អ្នកមាន​កេរ្តិ៍ឈ្មោះ​ ​ពួក​រាជបុត្ត ពួក​អ្នកជំនួញ និង​ពួក​ព្រាហ្មណ៍ ប្រជុំ​គ្នា​ ខឹង​នឹង​ព្រះអង្គ​ហើយ​។
ថយ | ទំព័រទី ១០២ | បន្ទាប់
ID: 637344844471857665
ទៅកាន់ទំព័រ៖