ព្រះត្រៃបិដក ភាគ ៦៣

 [២៣៦​] (អាមាត្យ​…) ពួក​អ្នក​សិវិ​រាស្រ្ត និ​ង​ពួក​អ្នក​និគម​ប្រជុំ​គ្នា​និយាយ​អំពី​ព្រះអង្គ​យ៉ាងនេះ​ថា​ ​ពួក​អ្នកទោស​ត្រូវ​និរទេស តែង​ទៅតាម​ឆ្នេ​រទន្លេ​កោន្តិ​មា​រា​ណា​ ព្រះបាទ​វេស្សន្តរ​ដែល​មាន​វត្ត​ល្អ​ ចូរ​យាង​សំដៅ​ទៅកាន់​ភ្នំ​អារ​ញ្ជ​រា តាម​ឆ្នេរទន្លេ​កោន្តិ​មា​រា​នោះ​ចុះ។
 [២៣៧​] (ព្រះ​វេស្សន្តរ​…) ពួក​ជន​អ្នក​ប្រទូស្ត តែង​ទៅតាម​ផ្លូវ​ណា យើង​នឹង​ទៅតាម​ផ្លូវ​នោះ​ឯង​ តែ​សូមឲ្យ​អ្ន​កទាំង​ទ្បាយ​ អត់ទោស​ឲ្យ​យើង​បាន​មួយ​យប់​មួយ​ថៃ្ង​ ចាំ​យើង​ឲ្យ​ទាន​សិន។
 [២៣៨​] ព្រះរាជា​ទ្រង់​ត្រាស់​ហៅ​ព្រះ​នាង​មទ្រី​ទេវី ដែល​មាន​អវយវៈ​ល្អ​ទាំង​អស់​នោះ​មក​ប្រាប់​ថា​ ទ្រព្យ​ស្រូវ​ណាមួយ​ដែល​យើង​ឲ្យ​ដល់​នាង​ នៅ​មាន​ក្តី ប្រាក់​មាស​ កែវ​មុក្តា​ កែវពិទូរ្យ​ណា​ដ៏​ច្រើន​ក្តី​ ទ្រព្យ​ណា​ជា​របស់​ព្រះបិតា​នាង​ក្តី នាង​គប្បី​កប់​ទ្រព្យ​ទាំងអស់​នោះ​ទុក​ចុះ។
 [២៣៩​] ព្រះរាជ​បុត្រី​ ទ្រង់ព្រះ​នាម​មទ្រី​ ដែល​មាន​អវយវៈ​ល្អ​ទាំងអស់​ បាន​ក្រាបបង្គំទូល​សួរ​ព្រះរាជា​នោះ​ថា​ បពិត្រ​ព្រះ​ទេវៈ ខ្ញុំម្ចាស់​នឹង​កប់​ក្នុង​ទីណា ខ្ញុំម្ចាស់​ក្រាបទូល​សួរ​ហើយ​ សូម​ព្រះអង្គ​ប្រាប់​ដំណើរ​នោះ។
 [២៤០​] (ព្រះ​វេស្សន្តរ​…) ម្នាលនាង​មទ្រី នាង​គួរឲ្យ​ទាន​ចំពោះ​អ្នកមានសីល​ទាំង​ទ្បា​យតាម​សមគួរ ព្រោះ​ថា​ទីពឹង​របស់​សព្វ​សត្វ​ដទៃ​ក្រៅអំពី​ទាន​ មិន​មាន​ទេ។
ថយ | ទំព័រទី ១០៤ | បន្ទាប់
ID: 637344845502947859
ទៅកាន់ទំព័រ៖