ព្រះត្រៃបិដក ភាគ ៦៣

 [២៤១​] ម្នាលនាង​មទ្រី​ នាង​ត្រូវ​មេត្តា​បុត្ត ព្រះមាតា​ក្មេក​ និ​ងព្រះបិតា​ក្មេក​ មួយទៀត បើ​អ្នកណា​សំគាល់​ថា​ នឹង​ធើ្វ​ជា​ប្តី​នាង​ នាង​ចូរ​បំរើ​អ្នកនោះ​ដោយ​គោរព​ចុះ។ បើ​គ្មាន​គេ​សំគាល់​ថា​នឹង​ធើ្វ​ជា​ប្តី​នាង​ទេ​ កាល​នាង​ព្រាត់ប្រាស​អំពី​យើង​ទៅ​ហើយ នាង​ចូ​រសែ្វ​ងរ​កប្តី​ដទៃទៀត​ចុះ​ កុំ​ឲ្យ​នាង​លំបាក ព្រោះ​ព្រាត់​ប្រាស​អំ​ពី​យើង​ទ្បើយ។
 [២៤២​] ព្រោះ​យើង​នឹង​ទៅកាន់​ព្រៃ​ ប្រកប​ដោ​យមឹ្រ​គសាហាវ​ពន្លឹក​ សេចក្តី​សង្ស័យ​នឹង​ជីវិត រមែង​មានដល់​យើង​ ដែល​នៅ​ម្នាក់ឯង​ក្នុង​ព្រៃធំ។
 [២៤៣​] ព្រះរាជ​បុត្រី ទ្រង់ព្រះ​នាម​មទ្រី មាន​អវយវៈ​ល្អ​ទាំងអស់​ នាង​បាន​ក្រាបទូល​ព្រះបាទ​វេស្សន្តរ​នោះ​ថា​ ថី្វ​ក៏​ព្រះអង្គ​មា​នព្រះប​ន្ទូ​លនូវ​ព្រះ​វាចា​ដែល​មិនធ្លាប់​មាន​ ព្រះអង្គ​មា​នព្រះប​ន្ទូ​លនូវ​ព្រះ​វាចា​ដ៏​អា​ក្រ​ក់​អី្វ​ម្ល៉េះ។ បពិត្រមហារាជ ដំណើរ​នោះ​ មិន​ត្រូវ​តាម​ធម៌​ទេ​ ដ្បិត​ព្រះអង្គ​ទ្រង់​សេ្តច​យាង​ទៅ​តែ​មួយអង្គឯង បពិត្រ​ក្សត្រិយ៍ ព្រះអង្គ​សេ្តច​យាង​ទៅតាម​ផ្លូវ​ណា​ ខ្ញុំម្ចាស់​នឹង​ទៅតាម​ផ្លូវ​នោះ​ដែរ។ សេចក្តី​ស្លាប់​ជាមួយនឹង​ព្រះអង្គ​ក្តី​ សេចក្តី​រស់នៅ​ តែ​ព្រាត់ប្រាស​ចាក​ព្រះអង្គ​ក្តី​ សេចក្តី​ស្លាប់​នោះ​ឯង​ប្រសើរ​ជាង​ ខ្ញុំម្ចាស់​រស់នៅ តែ​ព្រាត់ប្រាស​ចាក​ព្រះអង្គ មិន​ប្រសើរ​ទេ។ ម្ចាស់​ខ្ញុំ​នឹង​ដុត​ភើ្លង​ឲ្យ​មាន​អណ្ដា​តឆេះ​មូល​ទ្រលោម​ សេចក្តី​ស្លាប់​នៅ​ក្នុង​ភើ្ល​ងនោះ​ឯង​ប្រសើរ​ជាង​ ខ្ញុំ​ម្ចាស់​រស់នៅ​ តែ​ព្រាត់ប្រាស​ចាក​ព្រះអង្គ​ មិន​ប្រសើរ​ទេ។
ថយ | ទំព័រទី ១០៥ | បន្ទាប់
ID: 637344845984978211
ទៅកាន់ទំព័រ៖