ព្រះត្រៃបិដក ភាគ ៦៣

មេ​ដំរី​ តែង​ដើរ​តាម​ដំរី​ឈ្មោល ដែល​មាន​ភ្លុក​ល្អ​ ដែល​នៅក្នុង​ព្រៃ​កាល​ត្រា​ច់​ទៅ​ក្នុង​ជ្រោះ ជ្រលងភ្នំ​សើ្ម​ខ្លះ​ មិន​សើ្ម​ខ្លះ យ៉ាងណាមិញ។ ខ្ញុំម្ចាស់​នឹង​នាំ​បុ​ត្ត​ទាំង​ទ្បាយ ដើរតាម​ក្រោយ​ព្រះអង្គ​យ៉ាងនោះ​ដែរ​ ខ្ញុំម្ចាស់​ជា​ស្រី​ដែល​ព្រះ​អង្គ​ចិ​ញ្ចឹ​មបាន​ដោយ​ងាយ មិនមែន​ជា​ស្រី​ដែល​ព្រះអង្គ​ចិ​ញ្ចឹ​មបាន​ដោយ​ក្រ​ទេ។
 [២៤៤​] ព្រះអង្គ​កាល​ទត​ឃើញ​កុមារ​ទាំងនេះ ដែល​មាន​សំឡេង​ពីរោះ និយាយ​សំដី​ជាទីស្រឡាញ់​ អង្គុយ​ក្បែរ​គុម្ពឈើ នឹង​មិន​រលឹក​រាជសម្បត្តិ។ ព្រះអង្គ​កាល​ទត​ឃើញ​កុមារ​ទាំងនេះ​ មាន​សំឡេង​ពីរោះ និយាយ​សំដី​ជាទី​ស្រឡាញ់ កំពុង​លេង​ក្បែរ​គុម្ពឈើ នឹង​មិន​រលឹក​រាជសម្បត្តិ។ ព្រះអង្គ​កាល​ទត​ឃើញ​កុមារ​ទាំងនេះ​ មាន​សមេ្លង​ពីរោះ និយាយ​ពាក្យ​ពាក្យ​ជាទី​ស្រលាញ់​ក្នុង​អាស្រម​ជារ​មណី​ដ្ឋា​ន នឹង​មិន​រលឹក​រាជសម្បត្តិ។ ព្រះអង្គ​កាល​ទត​ឃើញ​រាជកុមារ​ទាំងនេះ​ មានសម្លេង​ពីរោះ​ និយាយ​ពាក្យជា​ទីស្រឡាញ់ កំពុង​លេង​ក្បែរ​អាស្រម​ជាទី​ត្រេកអរ នឹង​មិន​រលឹក​រាជសម្បត្តិ។ ព្រះអង្គ​កាល​ទត​ឃើញ​កុមារ​ទាំងនេះ ពាក់​កម្រងផ្កា​ មានខ្លួន​ប្រដាប់​ហើយ ក្នុង​អាស្រម​ជារ​មណី​ដ្ឋា​ន នឹង​មិន​រលឹក​រាជសម្បត្តិ។
ថយ | ទំព័រទី ១០៦ | បន្ទាប់
ID: 637344846381543150
ទៅកាន់ទំព័រ៖