ព្រះត្រៃបិដក ភាគ ៦៣

កាលណា​ព្រះអង្គ​ឮសូរ​សម្លេង​គឹកកង​នៃ​សត្វ​មៀម ដែល​ត្រា​ច់​ក្នុង​ញក​នៃ​ភ្នំ នឹង​មិន​រលឹក​រាជសម្បត្តិ។ កាលណា​ព្រះអង្គ​ឮសូរ​សម្លេង​គឹកកង​នៃ​ម្រឹគ​សាហាវ​ក្នុង​ព្រៃ​ គឺ​រាជសីហ៍ ខ្លាធំ រមាស គោព្រៃ នឹង​មិន​រលឹក​រាជសម្បត្តិ។ កាលណា​ព្រះអង្គ​ទត​ឃើ​ញកោ្ង​កឈ្មោល ដែល​មាន​ពួក​កោ្ង​កញី​ចោមរោម​ ជា​សត្វ​ដេរដាស​ដោយ​សំ​ណុំ​កន្ចុយ ទំ​លើកំពូល​ភ្នំ កំពុង​ពេន​ពង់ នឹង​មិន​រលឹក​រាជសម្បត្តិ។ កាលណា​ព្រះអង្គ​ទត​ឃើ​ញកោ្ង​កឈ្មោល ដែល​មា​នកោ្ង​កញី​ចោមរោម​ ជា​អណ្ឌ​ជាតិ មាន​ភ្នែក​ដ៏​វិចិត្រ កំពុង​ពេន​ពង់​ នឹង​មិន​រលឹក​រាជសម្បត្តិ។ កាលណា​ព្រះអង្គ​ទត​ឃើញ​ក្ងោក​ឈ្មោល ដែល​មាន​ក្ងោក​ញី​ចោមរោម​ ជា​សត្វ​មាន​ផ្នត់ក​ខៀវ​ មាន​កំប៉ោយ កំពុង​ពេន​ពង់ នឹង​មិន​រលឹក​រាជសម្បត្តិ។ កាលណា​ព្រះអង្គ​ទត​ឃើញ​ដើមឈើ​ទាំងឡាយ​ មាន​ផ្ការីក ក្នុង​ហេមន្តរដូវ ផ្សព្វផ្សាយ​ដោយ​ក្លិនក្រអូប នឹង​មិន​រលឹក​រាជសម្បត្តិ។ កាលណា​ព្រះអង្គ​ទត​ឃើញ​ផែនដី​ មាន​សៅ្ម​ខៀវខ្ចី ក្នុង​ខែ​ខាង​ក្នុង​ហេមន្តរដូវ​ ដ៏​ដេរដាស​ដោយ​មេភ្លៀង នឹង​មិន​រលឹក​រាជសម្បត្តិ។
ថយ | ទំព័រទី ១០៨ | បន្ទាប់
ID: 637344847091080622
ទៅកាន់ទំព័រ៖