ព្រះត្រៃបិដក ភាគ ៦៣

 [២៤៨​] (ព្រះនាង​ផុស្ស​តិ​ទេវី​…) ក្នុង​កាលមុន ចុង​ទង់ជ័យ​ទាំងឡាយ ដូចជា​ផ្កា​កណិការ​រីក រមែង​ទៅតាម​បា​វេស្សន្តរ​ណា​ កាល​ទៅ​ (កាន់​ឱទ្យាន​ជាដើម​) តែ​ក្នុង​ថៃ្ង​នេះ បា​វេស្សន្តរ​នោះ​ នឹង​ទៅ​តែម្នាក់ឯង។ ក្នុង​កាលមុន ចុង​ទង់ជ័យ​ទាំងឡាយ ដូចជា​ព្រៃ​ផ្កា​កណិការ រមែង​ទៅតាម​បា​វេស្សន្តរ​ណា​ កាល​ទៅ (កាន់​ឱទ្យាន​ជាដើម​) តែ​ក្នុងថ្ងៃនេះ​ បា​វេស្សន្តរ​នោះ នឹង​ទៅ​តែម្នាក់​ឯង។ ក្នុង​កាល​មុន ពល​ទាំងឡាយ ដូចជា​ដើមក​ណិ​ការ​រីក​ រមែង​ទៅតាម​បា​វេស្សន្តរ​ណា​ កាល​ទៅ​ (កាន់​ឱទ្យាន​ជាដើម​) តែ​ក្នុង​ថៃ្ង​នេះ បា​វេស្សន្តរ​នោះ​ នឹង​ទៅ​តែម្នាក់ឯង។ ក្នុង​កាល​មុន ពល​ទាំងឡាយ​ដូចជា​ព្រៃ​ផ្កា​កណិការ​ រមែង​ទៅតាម​បា​វេស្សន្តរ​ណា​ កាល​ទៅ​ (កាន់​ឱទ្យាន​ជាដើម​) តែ​ក្នុងថ្ងៃនេះ បា​វេស្សន្តរ​នោះ នឹង​ទៅ​តែ​ម្នាក់ឯង។ ​ពួក​សេនា​ស្លៀកសំពត់​កម្ពល​មាន​ពណ៌លឿង​ ដែល​កើត​ក្នុង​ដែន​គន្ធារៈ មាន​រស្មី​ដូច​ជា​សម្បុរ​មេភ្លៀង រមែង​ទៅតាម​បា​វេស្សន្តរ​ណា កាល​ទៅ (កាន់​ឱទ្យាន​ជាដើម​) តែ​ក្នុង​ថៃ្ង​នេះ បា​វេស្សន្តរ​នោះ​ នឹង​ទៅ​តែម្នាក់ឯង។ ក្នុង​កាលមុន បា​វេស្សន្តរ​ណា ទៅ​ដោយ​ដំរី ដោយសា​លៀង និង​រថ​ តែ​ក្នុង​ថ្ងៃ​នេះ​ ព្រះរាជា​វេស្សន្តរ​នោះ នឹង​ដើរទៅ​ដូចម្តេច​បាន។
ថយ | ទំព័រទី ១១១ | បន្ទាប់
ID: 637344848617012953
ទៅកាន់ទំព័រ៖