ព្រះត្រៃបិដក ភាគ ៦៣
បាវេស្សន្តរដែលមានអវយវៈលាបដោយខ្លឹមចន្ទន៍ ធ្លាប់ភ្ញាក់រលឹកដោយរបាំ និងចម្រៀង (ស្លៀកដណ្តប់) ស្បែកខ្លាទាំងក្រចកគ្រោតគ្រាតផង រែកអម្រែកទម្ងន់មួយខារិផង ដូចមេ្តចកើត។ ព្រោះហេតុដូចមេ្តច ក៏ជនទាំងឡាយមិននាំសំពត់កាសាវៈផង ស្បែកខា្លផង ដើម្បីបាវេស្សន្តរ កាលចូលទៅក្នុងព្រៃធំ ព្រោះហេតុអ្វី ក៏ជនទាំងឡាយមិនត្បាញសំពត់សំបកឈើថ្វាយ។ ពួកជនជារាជបព្វជិត នឹងស្លៀកសំពត់សម្បកឈើ ដូចមេ្តចកើត នាងមទ្រីនឹងស្លៀកសំពត់ដែលក្រងដោយស្បូវភ្លាំងដូចមេ្តចកើត។ នាងមទ្រីធ្លាប់តែស្លៀកសំពត់ដែលកើតក្នុងដែនកាសីផង សំពត់ដែលកើតក្នុងដែនខោមៈ និងដែនកោទុម្ពរៈផង ឥឡូវនេះ មកស្លៀកសំពត់ដែលក្រងដោយស្បូវភ្លាំង តើនឹងធើ្វអ្វីកើត។ នាងមទ្រីនោះ មានអវយវៈគួរសរសើរ ធ្លាប់ទៅដោយវ ព្រះសាលៀង និងរថ ថៃ្ងនេះ នឹងដើរដោយជើងតាមផ្លូវដូចមេ្តចបាន។ នាងមទ្រីណា មានផ្ទៃដៃដ៏ទន់ មានចិត្តញាប់ញ័រ ធ្លាប់ឋិតនៅក្នុងសេចក្តីសុខ ថៃ្ងនេះ នាងមទ្រីមានអវយវៈគួរសរសើរនោះ នឹងដើរដោយជើងតាមផ្លូវដូចមេ្តចបាន។ នាងមទ្រីណា មានផ្ទៃជើងដ៏ទន់ មានចិត្តញាប់ញ័រ ធ្លាប់ឋិតនៅក្នុងសេចក្តីសុខ
ID: 637344848943114787
ទៅកាន់ទំព័រ៖