ព្រះត្រៃបិដក ភាគ ៦៣

 [២៤៩​] (អភិ​សម្ពុទ្ធ​គាថា​) ​ពួក​កញ្ញា​របស់​ព្រះបាទ​សិវិ​ទាំងអស់ ដែល​នៅក្នុង​បុរី លុះ​បាន​ឮទំនួញ​រៀបរាប់​នៃ​ព្រះ​នាង​ផុស្សតី​នោះ​ហើយ ក៏​មក​ចួ​បជុំគ្នា​ ផ្គង​ដើមដៃ​ កន្ទ​ក់​កនេ្ទញ។ កូន និ​ងប្រពន្ធ​ទាំងឡាយ ក៏​ដួល​ដេក​ក្នុង​ព្រះរាជនិវេសន៍​ព្រះបាទ​វេស្សន្តរ ដូចដើម​ឈើ​ដែល​ត្រូវ​ខ្យល់បក់​បោក​ខេ្ទច​ខ្ទី។ ពួក​ស្រីស្នំ ​ពួក​រាជកុមារ​ ពួក​អ្នកជំនួញ និ​ង​ពួក​ព្រាហ្មណ៍ ផ្គង​ដើមដៃ​កន្ទ​ក់​កន្ទេញ​ ក្នុង​ព្រះរាជនិវេសន៍​ព្រះបាទ​វេស្សន្តរ។ ​ពួក​ពលដំរី ពល (សេះ​) ពល​រថ ពល​ថើ្មរ​ជើង ផ្គង​ដើមដៃ​កន្ទក់​កន្ទេ​ញក្នុង​ព្រះរាជនិវេសន៍​ព្រះបាទ​វេស្សន្តរ។ រាត្រី​នោះ​អស់ហើយ​ ព្រះអាទិត្យ​រះ​ទ្បើង​ គ្រានោះ​ ព្រះបាទ​វេស្សន្តរ​សេ្តច​ចូល​ទៅ​ដើម្បីឲ្យ​ទាន។ មាន​ព្រះរាជ​បញ្ជា​ថា អ្នក​ទាំងឡាយ​ ចូរ​ឲ្យ​សំពត់​ដល់​ពួក​ជន​ដែល​ត្រូវការ​សំពត់​ ឲ្យ​សុរា​ដល់​ពួក​អ្នកលេង​ ឲ្យ​ភោ​ជន​ដល់​ពួក​អ្នក​ត្រូវការ​ដោយ​ភោ​ជន ចូរ​ឲ្យ​ដោយ​ប្រពៃ​ចុះ។ អ្នក​ទាំងឡាយ កុំ​បៀតបៀន​ពួក​វណិព្វកៈ​ ដែល​មក​ក្នុង​ទីនេះ​តិចតួច​ឡើយ អ្នក​ទាំងឡាយ ចូរ​ញុំាង​ពួក​វណិព្វកៈ​ឲ្យ​ស្កប់ស្កល់​ដោយ​បាយ​ និ​ងទឹក​ ​ពួក​វណិព្វកៈ​ដែល​យើង​បាន​ឲ្យ​រួចហើយ ចូរ​ទៅចុះ។ (លំដាប់នោះ ស្រាប់តែ​សម្លេង​ក្រ​លួច​យ៉ាង​ពន្លឹក​ ប្រព្រឹត្តទៅ​ក្នុង​ព្រះនគរ​នោះ​ថា ពួក​អ្នក​សិវិ​រាស្រ្ត​ បា​នប​ណេ្តញ​ព្រះអង្គ ព្រោះតែ​ឲ្យ​ទាន ឥឡូវនេះ ព្រះអង្គ​ឲ្យ​ទាន​ទៀតហើយ​)។
ថយ | ទំព័រទី ១១៥ | បន្ទាប់
ID: 637344849940519046
ទៅកាន់ទំព័រ៖