ព្រះត្រៃបិដក ភាគ ៦៣

 [២៥០​] កា​លម​ហា​រាជ ព្រះ​អង្គ​ញុំាង​ពួក​អ្ន​កសិ​វិ​រាស្រ្ត​ឲ្យ​ចំរើន ទ្រង់​យាង​ចេញ​ទៅ វណិព្វកៈ​ទាំងនោះ ក៏​ដួល​ចុះ ដូចជា​បុគ្គល​ស្រវឹង ឬដូច​ជា​បុគ្គល​នឿយហត់​ខ្លាំង​ (ដោយ​ពាក្យ​ថា​) មា្នល​អ្នក​ទាំងឡាយ​ដ៏​ចំរើន​ ​ពួក​អ្នក​សិវិ​រាស្រ្ត បាន​បណេ្តញ​ព្រះបាទ​វេស្សន្តរ​ ដែល​ជា​អ្នក​មិន​ប្រទូស្ត ឲ្យ​ចេញ​ចាក​ដែន ដូច​គេ​កាត់​ផ្ដា​ច់​ដើមឈើ ជា​ឈើ​ឲ្យ​ផ្លែ​ផ្សេង​ៗ។ ម្នាល​អ្នក​ទាំងឡាយ​ដ៏​ចំរើន ពួក​អ្នក​សិវិ​រាស្រ្ត​ បា​នប​ណេ្តញ​ព្រះបាទ​វេស្សន្តរ​ ដែល​ជា​អ្នក​មិន​ប្រទូស្ត ឲ្យ​ចេញ​ចាក​ដែន​ ដូចជា​គេ​កាត់ចោល​នូវ​ដើមឈើ​ ជា​ឈើ​ទ្រទ្រង់​ផែ្ល​ផ្សេង​ៗ។ ម្នាល​អ្នក​ទាំងឡាយ​ដ៏​ចំរើន​ ​ពួក​អ្នក​សិវិ​រាស្រ្ត​ បា​នប​ណេ្តញ​ព្រះបាទ​វេស្សន្តរ ដែល​ជា​អ្នក​មិន​ប្រទូស្ត ឲ្យ​ចេញ​ចាក​ដែន ដូចជា​គេ​កាត់​ដើមឈើ​ ជា​ឈើ​ឲ្យ​សេច​ក្តី​បា្រ​ថ្នា​គ្រប់យ៉ាង។ មា្នល​អ្នក​ទាំងឡាយ​ដ៏​ចំរើន ពួក​អ្ន​កសិ​វិ​រាស្រ្ត បា​នប​ណេ្តញ​ព្រះបាទ​វេស្សន្តរ​ ដែល​ជា​អ្នក​មិន​ប្រទូស្ត ឲ្យ​ចេញ​ចាក​ដែន​ ដូចជា​គេ​កាត់​ដើមឈើ ជា​ឈើ​នំា​មក​នូវ​រស​ ជា​ទី​បា្រ​ថ្នា​គ្រប់យ៉ាង។ ​ពួក​ជន​ណា​ដែល​ចាស់​កី្ត​ ​ពួក​ជន​ណា​ដែល​នៅ​ក្មេង​ក្ដី​ ពួក​ជន​ណា​ ដែល​មាន​វ័យ​កណ្តាល​ក្តី​ ជន​ទាំងនោះ កាលដែល​មហារាជ ព្រះអង្គ​ញុំាង​ដែន​របស់​ពួក​អ្នក​សិវិ​រាស្រ្ត​ឲ្យ​ចំរើន ទ្រង់​យាង​ចេញទៅ​ ក៏​ផ្គងដៃ​កន្ទក់​កនេ្ទញ។
ថយ | ទំព័រទី ១១៦ | បន្ទាប់
ID: 637344850272793434
ទៅកាន់ទំព័រ៖