ព្រះត្រៃបិដក ភាគ ៦៣

កាល​មហារាជ​ ព្រះ​អង្គ​ញុំាង​ដែន​អ្នក​សិវិ​ឲ្យ​ចំរើន​ ទ្រង់​យាង​ចេញទៅ​ ​ពួក​ពេទ្យ​ចាប់​ខោ្មច​ ​ពួក​អ្នក​រក្សា​ស្រីស្នំ​(១) និ​ង​ពួក​ស្រីស្នំ​របស់​ព្រះរាជា​ ក៏​ផ្គង​ដើ​មដៃ​កន្ទក់​កនេ្ទញ។ កាល​មហារាជ​ ព្រះ​អង្គ​ញុំាង​អ្នក​ដែន​សិវិ​ឲ្យ​ចំរើន ទ្រង់​យាង​ចេញទៅ ពួក​ស្ត្រី​ដែល​នៅក្នុង​ព្រះនគរ​នោះ ក៏​កន្ទក់​កនេ្ទញ។ ​ពួក​ព្រាហ្មណ៍ សម​ណៈ​ និ​ងវណិ​ព្វ​កៈ​ដទៃ​ៗ ផ្គង​ដើម​ដៃ​កន្ទ​ក់​កន្ទេញ​ថា មា្នល​គ្នាយើង​ដ៏​ចំរើន បានឮ​ថា នេះ​មិនមែន​ជា​ធម៌​ទេ​។ ដូចយ៉ាង​ព្រះបាទ​វេស្សន្តរ​ កាល​បូជា​ក្នុង​បុរី​របស់​ព្រះអង្គ​ ទ្រង់​យាង​ចេញ​ចាក​ដែន​របស់​ព្រះអង្គ ព្រោះហេតុតែ​សំដី​ពួក​អ្នក​សិវិ​រាស្រ្ត។ ព្រះបាទ​វេស្សន្តរ​នុ៎ះ បាន​ប្រទាន​ដំរី​មា​តង្គៈ​ប្រាំ​ពីរ​រយ ដែល​ស្អិតស្អាង​ដោយ​គ្រឿង​អលង្កា​រទាំង​ពួង មាន​ខ្សែ​ដង្គន់​មាស មាន​គ្រឿ​ងប្រដា​ប់​ក្បា​លជា​វិការៈ​នៃ​មាស ដែល​ពួក​ហ្ម​ដំរី មាន​លំពែង​ស្នែងក្របី​ និ​ងកងេ្វ​រក្នុង​ដៃ ឡើងជិះ​ហើយ ក៏​យាង​ចេញទៅ​ចាក​ដែន​របស់​ព្រះអង្គ។ ព្រះបាទ​វេស្សន្តរ​នុ៎ះ បាន​ប្រទាន​សេះ​ អាជានីយ​ប្រាំ​ពីរ​រយ​ ជា​សេះ​សិន្ធ​ពដោយ​ជាតិ ជា​ពាហនៈ​មានសន្ទុះ​លឿន​ ដែល​ស្អិតស្អាង​ដោយ​គ្រឿ​ងអ​លង្កា​រទាំង​ពួង ដែល​ពួក​អ្នក​ជិះសេះ​កាន់​ស៊ែ និ​ងធ្នូ​ ឡើងជិះ​ហើយ ក៏​យាង​ចេញ​ចាក​ដែន​របស់​ព្រះអង្គ។
(១) អដ្ឋកថា​អធិប្បាយ​ថា​ ​ពួក​ក្រុម​នោះ ត្រូវ​គេ​ក្រៀវ​ពូជ​ចេញ សម្រាប់​ថែរក្សា​ពួក​ស្រីស្នំ​ក្នុង​វាំង។
ថយ | ទំព័រទី ១១៧ | បន្ទាប់
ID: 637344850892958284
ទៅកាន់ទំព័រ៖