ព្រះត្រៃបិដក ភាគ ៦៣

ព្រះបាទ​វេស្សន្តរ​នុ៎ះ បាន​ប្រទាន​រថ​ប្រាំ​ពីរ​រយ ដែល​ប្រដាប់​ហើយ មាន​ទង់​លើកឡើង​ហើយ បិទបាំង​ដោយ​ស្បែក​ខ្លា​ដម្ប​ង និ​ងសែ្ប​កខ្លាធំ ស្អិតស្អាង​ដោយ​គ្រឿ​ងអលង្ការ​ទាំងពួង ដែល​ពួក​នាយ​សា​រថី មាន​ធ្នូ​ក្នុង​ដៃ​ និង​ពាក់អាវ​ក្រោះ​ ឡើងជិះ​ហើយ​ ក៏​យាង​ចេញ​ចាក​ដែន​របស់​ព្រះ​អង្គ​។ ព្រះបាទ​វេស្សន្តរ​នុ៎ះ​ បា​នប្រ​ទា​នស្ត្រី​ប្រាំពីរ​រយ​ ឋិត​នៅ​លើ​រថ​មួយម្នាក់​ ៗ ដែល​ស្អិតស្អាង​ហើយ​ ប្រដាប់​ដោយ​ខែ្ស​ជា​វិការៈ​នៃ​មាស​ឆ្ដោរ​ មាន​គ្រឿ​ងប្រដាប់​លឿង​ មាន​សំលៀកបំពាក់​លឿង​ ស្អិតស្អាង​ដោយ​គ្រឿ​ងអា​ភរណៈ​លឿង​ មាន​ថ្ពា​ល់ និ​ងភែ្ន​កដ៏​ល្អ ញញឹម​ហើយ​ទើប​និយាយ ជា​ស្រ្តី​មាន​ត្រគាក​ល្អ មា​នចង្កេះ​រៀវ ក៏​យាង​ចេញ​ចាក​ដែន​របស់​ព្រះអង្គ។ ព្រះបាទ​វេស្សន្តរ​នុ៎ះ បាន​ប្រទាន​មេគោ​ប្រាំពីរ​រយ ព្រមទាំង​ភាជន៍​មាស​សម្រាប់​ត្រ​ងទឹកដោះ​ទាំងអស់​ ហើយ​យាង​ចេញ​ចាក​ដែន​របស់​ព្រះអង្គ។ ព្រះបាទ​វេស្សន្តរ​នុ៎ះ បាន​ប្រទាន​ខ្ញុំស្រី​ប្រាំ​ពី​ររយ ខ្ញុំប្រុស​ប្រាំពីរ​រយ ហើយ​យាង​ចេញ​ចាក​ដែន​របស់​ព្រះអង្គ។ ព្រះបាទ​វេស្សន្តរ​នុ៎ះ បាន​ប្រទាន​ដំរី​ សេះ រថ និ​ងនាង​នារី​ ដែល​ប្រដាប់​ហើយ ក៏​យាង​ចេញ​ចាក​ដែន​របស់​ព្រះអង្គ។ កាលដែល​ព្រះបាទ​វេស្សន្តរ ប្រទាន​មហាទាន​ ការ​ស្ញប់​ស្ញែ​ង ការ​ព្រឺរោម​ក៏​កើតមាន​ក្នុង​កាលនោះ ផែនដី​ក៏​ញប់​ញ័​រ។
ថយ | ទំព័រទី ១១៨ | បន្ទាប់
ID: 637344851344838376
ទៅកាន់ទំព័រ៖