ព្រះត្រៃបិដក ភាគ ៦៣

ព្រះរាជា​ដែល​មហាជន​កំពុង​ផ្គង​អញ្ជលី ទ្រង់​យាង​ចេញ​ចាក​ដែន​របស់​ព្រះអង្គ ដោយហេតុ​ណា​ ហេតុ​នោះ ជា​ការ​គួរ​ស្ញប់​សែ្ញង​ គួរ​ព្រឺរោម កើតមាន​ក្នុង​កាលនោះ។
 [២៥១​] (អភិ​សម្ពុទ្ធ​គាថា​) គ្រានោះ សម្លេង​ក្រ​លួច​យ៉ាង​ពន្លឹក ប្រព្រឹត្តទៅ​ក្នុង​ព្រះ​រា​ជនិ​វេស​ន៍​នុ៎ះ​ថា​ ​ពួក​អ្នក​សិវិ​រា​ស្រ្តបណេ្តញ​ព្រះ​វេស្សន្តរ​នោះ ព្រោះតែ​ឲ្យ​ទាន ព្រះ​វេស្សន្តរ​នោះ​ នៅតែ​ឲ្យ​ទាន​ទៀត។
 [២៥២​] កាល​មហារាជ ព្រះ​អង្គ​ញុំាង​ពួក​អ្នក​សិវិ​រាស្រ្ត​ឲ្យ​ចំរើន យាង​ចេញទៅ​ ​ពួក​វណិព្វកៈ​ទាំងនោះ​ ក៏​ដួល​ចុះ ដូច​បុ​គ្គ​លស្រវឹង​ ឬដូច​បុ​គ្គ​លនឿយហត់​ខ្លាំង។
 [២៥៣​] ព្រះបាទ​វេស្សន្តរ បាន​ក្រាបទូល​ព្រះរាជា​ព្រះ​នាម​សញ្ជ័​យ ជា​ធម្មិករាជ​ដ៏​ប្រសើរ​ថា បពិ​ត្រ​ព្រះ​ទេវៈ ព្រះអង្គ​ទ្រង់​បណេ្តញ​ទូល​ព្រះ​បងំ្គ​ជា​ខ្ញុំ​ ទូល​ព្រះ​បងំ្គ​ជា​ខ្ញុំ​នឹង​ទៅ​ឯវង្ក​តបព៌ត។ បពិត្រមហារាជ​ សត្វ​ទាំងឡាយ​ណាមួយ កើត​ហើយ​ក្តី​ ទាំង​សត្វ​ទាំងឡាយ​ណា នឹង​កើតក្តី (​ពួក​សត្វ​ដែល​កំពុង​កើត​ក្តី​) សត្វ​ទាំងនោះ សុទ្ធតែ​មិន​ឆែ្អ​តដោយ​កាម​ទាំងអស់ រមែង​ទៅកាន់​ទី​របស់​យមៈ។ ទូលព្រះបង្គំជាខ្ញុំ​នោះ កាល​ឲ្យ​ទាន​ក្នុង​បុរី​ជា​របស់​ខ្លួន ឈ្មោះថា បៀតបៀន​ពួក​អ្នក​ដែន​របស់​ខ្លួន​ ទូលព្រះបង្គំជាខ្ញុំ កាល​ចេញ​ចាក​ដែន​របស់​ខ្លួន ព្រោះហេតុតែ​សំដី​ពួក​អ្នក​សិវិ​រាស្រ្ត ទូលព្រះបង្គំ​ក៏​នឹង​រងទុក្ខ​
ថយ | ទំព័រទី ១១៩ | បន្ទាប់
ID: 637344851805757082
ទៅកាន់ទំព័រ៖