ព្រះត្រៃបិដក ភាគ ៦៣

អាមាត្យ​ឈ្មោះ​វិ​ជយៈ ១ ឈ្មោះ​សុ​នា​មៈ ១ អលាត​សេនាបតី ១ ទាំង ៣ នេះ ជា​អ្នក​ឈ្លាសវៃ​ក្នុង​វោហារ​ (រាជកិច្ច​) ចូរ​អង្គុយ​ក្នុង​ទី​ជាទី​វិនិច្ឆ័យ​សេចក្តី​នេះ​ចុះ។ ព្រះបាទ​វិទេហៈ លុះ​ទ្រង់​ត្រាស់​ព្រះតម្រាស់​នេះ​ហើយ ក៏​សំគាល់​កាម​ទាំងឡាយ​ដ៏​ច្រើន​ ឈប់​ខ្វល់ខ្វាយ​ចំពោះ​ព្រាហ្មណ៍​គហបតី និង​សេចក្តី​ណា​នីមួយ។
 [២១​] តាំងពី​កាលនោះ​មក​ រហូតដល់​រាត្រី ១៤​ នាង​រាជកញ្ញា​របស់​ព្រះបាទ​វិទេហៈ​ព្រះនាម​រុ​ចា​ ជា​ធីតា​បង្កើត ជាទីស្រឡាញ់ បាន​ពោល​ចំពោះ​មេនំ​ថា នែ​ម៉ែ សូម​ម៉ែ​ប្រដាប់​ស្អិតស្អាង​ខ្ញុំ​ ទាំង​ពួក​ស្ត្រីជា​សំឡាញ់​របស់ខ្ញុំ ក៏​ចូរ​ប្រដាប់​ស្អិតស្អាង​ដែរ ស្អែក​ជា​ថ្ងៃទី ១៥ ជា​ថ្ងៃ​ទិព្វ​ ខ្ញុំ​នឹង​ទៅកាន់​សំណាក់​បិតា។ ស្ត្រី​ទាំងឡាយ បាន​នាំមក​នូវ​ផ្កាកម្រង ខ្លឹមចន្ទន៍ កែវ​មុ​ណី​ ស័ង្ខ កែវ​មុ​ក្តា​ មាន​ដំ​ឡៃ​ដ៏​ច្រើន និង​សំពត់​អម្ព​រណ៍​មាន​ពណ៌​ក្រ​ហម​ផ្សេង​ៗ ថ្វាយព្រះ​រាជកញ្ញា​នោះ។ ពួក​ស្ត្រី​ដ៏​ច្រើន បាន​ចោមរោម​ព្រះរាជ​កញ្ញា​ព្រះនាម​រុ​ចា​នោះ​ ដែល​មាន​សម្បុរ​ដ៏​រុងរឿង កំពុង​គង់​លើ​តាំង​ជា​វិការៈ​នៃ​មាស។
 [២២​] ឯនាង​រុ​ចា​នោះ​ ស្អិតស្អាង​ដោយ​គ្រឿង​អាភរណៈ​ទាំងពួង ឋិតនៅ​ក្នុង​កណ្តាល​នៃ​ពួក​ស្ត្រីជា​សំឡាញ់ បាន​ចូល​ទៅកាន់​វិមាន​ចន្ទ​ក៍​ ដូចជា​ផ្លេកបន្ទោរ​អាស្រ័យ​មេឃ។
ថយ | ទំព័រទី ១២ | បន្ទាប់
ID: 637344771935041247
ទៅកាន់ទំព័រ៖