ព្រះត្រៃបិដក ភាគ ៦៣

ក្នុង​ព្រៃ​ ដែល​ច្របូកច្របល់​ដោយ​ម្រឹគ​សាហាវ​ ដែល​រមាស និ​ងខ្លា​ដម្បង​អាស្រ័យ​ហើយ​ ទូលព្រះបង្គំជាខ្ញុំ នឹង​ធើ្វ​បុណ្យ​ទាំងឡាយ​ ឯព្រះអង្គ​លិច​ក្នុង​ភក់ គឺ​កាម​ចុះ។
 [២៥៤​] (ព្រះ​វេស្សន្តរ​...) បពិត្រ​ព្រះមាតា សូម​ទ្រង់​អនុញ្ញាត​ទូលព្រះបង្គំជាខ្ញុំ​ ទូល​ព្រះ​បង្គំ​ជា​ខ្ញុំ​គាប់ចិត្ត​នឹង​បព្វ​ជា្ជ​ ទូលព្រះបង្គំជាខ្ញុំ​នោះ​ កាល​ឲ្យ​ទាន​ក្នុង​បុរី​ជា​របស់​ខ្លួន ឈ្មោះថា បៀតបៀន​ពួក​អ្នក​ដែន​របស់​ខ្លួន​ ទូលព្រះបង្គំជាខ្ញុំ​ កាល​ចេញ​ចាក​ដែន​របស់​ខ្លួន ព្រោះហេតុតែ​សំដី​ពួក​អ្នក​សិវិ​រាស្រ្ត​ ទូលព្រះបង្គំជាខ្ញុំ នឹង​សោយ​ទុក្ខ​ក្នុង​ព្រៃ ដែល​ច្របូកច្របល់​ដោ​យម្រឹ​គសាហាវ ដែល​រមាស​ និ​ងខ្លា​ដម្ប​ងអាស្រ័យ​ហើយ ទូលព្រះបង្គំជាខ្ញុំ​ តែង​ធើ្វ​បុ​ណ្យ​ទំាង​ឡាយ នឹង​ទៅ​ឯគិ​រី​វង្ក​ត។
 [២៥៥​] (ព្រះនាង​ផុស្សតី​ទេវី ) មា្ន​លកូន​ យើង​អនុញ្ញាត​អ្នក​ហើយ​ បព្វជ្ជា​ ចូ​រសម្រេច​ដល់​អ្នក​ចុះ តែ​នាង​ម​ទ្រីក​ល្យា​ណី​នេះ​ នាង​មាន​ត្រគាក​ដ៏​ល្អ មាន​ចងេ្កះ​រៀវ ចូរ​នៅជា​មួយ​នឹង​កូន​ទាំងពីរ​ចុះ​ នាង​នឹង​ធើ្វ​អី្វ​ក្នុង​ព្រៃ។
 [២៥៦​] (ព្រះ​វេស្សន្តរ​) សូម្បីតែ​ទាសី ដែ​លបា្រ​ថ្នា​នឹង​ទៅ​ ទូលព្រះបង្គំជាខ្ញុំ ក៏​មិន​អាច​នំា​ទៅកាន់​ព្រៃ​ទេ ប្រសិនបើ​នាង​មទ្រី​ចង់ ចូ​រទៅតាម​ចុះ បើ​មិន​ចង់ ចូរ​នៅ​ចុះ។
ថយ | ទំព័រទី ១២០ | បន្ទាប់
ID: 637344852296072413
ទៅកាន់ទំព័រ៖