ព្រះត្រៃបិដក ភាគ ៦៣

 [២៥៧​] លំដាប់នោះ មហារាជ​ទ្រង់​យាង​ទៅ​អង្វរ​ព្រះ​សុណិសា​ថា​ មា្ន​លនាង​មាន​រាង​កាយ​ប្រោះព្រំ​ដោយ​ខ្លឹម​ចន្ទ​ន៍​ នាង​កុំ​ស្លៀកដណ្តប់​សំពត់​ឲ្យ​ប្រឡាក់​ក្អែល​ឡើយ។ នាង​ធ្លាប់​ស្លៀកដណ្តប់​សំពត់​អ្នក​ដែន​កាសី​ ហើយ​ត្រឡប់ជា​ស្លៀក​ដណ្តប់សំពត់​ដែល​ក្រង​ដោយ​ស្បូវ​ភ្លាំ​ងវិញ ការ​នៅក្នុង​ព្រៃ​ តែ​ងនំា​មក​នូវ​សេច​ក្តី​ទុក្ខ មា្ន​លនាង​មាន​ល័​ក្ខ​ណ៍ នាង​កុំទៅ​ឡើយ។
 [២៥៨​] ព្រះរាជ​បុ​តី្រ​ព្រះនាងមទ្រី មាន​អវយវៈ​ទាំងអស់​ដ៏​ល្អ​ បាន​ក្រាបបង្គំទូល​ព្រះបិតា​ក្មេក​ថា​ ខ្ញុំម្ចាស់ បើ​បា្រស​ចាក​ព្រះ​វេស្សន្តរ​របស់​ខ្ញុំ​មា្ចស់​ហើយ មិន​ចង់បាន​សេច​ក្តី​សុខ​ទេ។
 [២៥៩​] មហារាជ​ជា​អ្ន​កញុំាង​ពួក​អ្នក​សិវិ​រាស្រ្ត​ឲ្យ​ចំរើន មាន​ព្រះបន្ទូល​នឹង​នាង​មទ្រី​នោះ​ថា ម្នាលនាង​មទ្រី​ បើ​ដូច្នោះ នាង​ចូរ​ស្តាប់​សេចក្តី​អន្តរាយ​ទាំងឡាយ ដែល​នាង​អត់ទ្រាំ​បាន​ដោយ​ក្រ​ ក្នុង​ព្រៃ​ចុះ។ កណ្តូប របោម មូស និ​ងឃ្មុំ​ដ៏​ច្រើន សត្វ​ទាំងនោះ គប្បី​បៀតបៀន​នាង​ក្នុង​ព្រៃ​នោះ​ ការបៀតបៀន​នោះ មុខ​ជា​នាំមក​នូវ​ទុក្ខ​យ៉ាង​ខាំ្លង​ដល់​នាង។ នាង​ចូរ​មើល​ពួក​សត្វ​ដទៃ ដែល​គួរឲ្យ​តក់ស្លុត​ ដែល​អាស្រ័យ​នៅ​នឹង​ទន្លេ គឺ​ពស់ថ្លាន់ ពស់​ទាំងនោះ​ មិន​មានពិស​ទេ តែ​មាន​កំឡាំង​ច្រើន។ ពស់​ថា្លន់​ទាំងនោះ តែង​យក​ភ្នេ​នរឹ​តមនុស្ស​ ឬម្រឹគ​ដែល​មក​ជិត​វា ហើយ​នាំមក​កាន់អំណាច​ខ្លួន។
ថយ | ទំព័រទី ១២១ | បន្ទាប់
ID: 637344852929163697
ទៅកាន់ទំព័រ៖