ព្រះត្រៃបិដក ភាគ ៦៣
ខ្លាឃ្មុំដទៃទៀត មានសម្បុរខៅ្ម រោមរឹង ជាម្រឹគឲ្យទុក្ខ បុរសដែលខ្លាទាំងនោះឃើញហើយ រត់ឡើងដើមឈើក៏មិនរួច។ ក្របីជាសត្វប្រហារ តែងវ័ធនឹងសែ្នង មានចុងដ៏មុត តែងត្រាច់ទៅមកក្នុងព្រៃនោះ ជិតទន្លេឈោ្មះសោតុម្ពរា។ មា្នលនាងមទ្រី នាងដូចជាមេគោដែលមានចិត្តជាប់នឹងកូន ឃើញគោឈោ្មលកំពុងទៅតាមហ្វូងម្រឹគក្នុងព្រៃ នឹងធើ្វដូចម្តេច។ មា្នលនាងមទ្រី ភ័យធំមុខជានឹងមានដល់នាង ដែលជាស្រ្តីមិនដឹងទីខេត្ត ព្រោះឃើញស្វាទំាងឡាយដ៏ពន្លឹក ដែលផ្តុំគា្នក្បែរផ្លូវ ដែលទៅមកបានដោយក្រ។ មា្នលនាងមទ្រី ក្នុងបុរី នាងគ្រាន់តែឮ (សូរសម្លេង) ចចក រមែងតក់ស្លុតរឿយ ៗ ដល់ទៅគិរីវង្កត តើនឹងធើ្វដូចមេ្តចទៅ។ កាលដែលពួកបក្សីប្រជុំគា្ន ក្នុងវេលាដែលព្រះអាទិត្យឋិតនៅត្រង់កណ្ដាល (ថ្ងៃត្រង់) ព្រៃធំ ក៏លាន់ឮសម្លេងគឹកកង ចុះនាងចង់ទៅក្នុងព្រៃធំនោះធើ្វអ្វី។
[២៦០] ព្រះរាជបុត្រីព្រះនាមមទ្រី មានអវយវៈទាំងអស់ដ៏ល្អ បានក្រាបបង្គំទូលព្រះរាជបិតាក្មេកនោះថា ព្រះអង្គទ្រង់ត្រាស់ប្រាប់ដល់ខ្ញុំម្ចាស់នូវភ័យ ដែលមានចំពោះមុខទាំងឡាយណា ក្នុងព្រៃ ឯខ្ញុំម្ចាស់អាចទទួលអត់ទ្រាំភ័យ ដែលមានចំពោះមុខទាំងអស់នោះបាន បពិត្រព្រះអង្គដ៏ប្រសើរក្នុងរថ ខ្ញុំម្ចាស់នឹងទៅពុំខានឡើយ។
ID: 637344853327887338
ទៅកាន់ទំព័រ៖