ព្រះត្រៃបិដក ភាគ ៦៣
ខ្ញុំម្ចាស់នឹងយកទ្រូងរុលវែកដើមអំពៅព្រៃ ស្បូវភ្លាំង ស្មៅសសិត ស្មៅរណ្តាស ស្មៅយាប្លង និងស្មៅដំណេកទន្សាយ (ដើរមុខព្រះវេស្សន្តរជាប្តីខ្ញុំម្ចាស់) ខ្ញុំម្ចាស់នឹងនាំព្រះភស្តាទៅមិនឲ្យលំបាក។ កុមារីរមែងបានប្តីដោយការប្រព្រឹត្តិវត្តដ៏ច្រើន គឺដោយការបិទពោះ (បន្ថយអាហារឲ្យពោះតូច) ដោយការដំចងេ្កះ ដោយឈើមានសណ្ឋានដូចចងា្កគោ និងការរឹតចងេ្កះខ្លួនដោយឈ្នួត (ធើ្វឲ្យចងេ្កះរៀវ) ដោយការបំរើភើ្លង (អាំងភើ្លង) និងដោយការដុសលាងសំអាតដោយទឹក ភាពជាស្រ្តីមេម៉ាយ រមែងកៅ្តក្រហាយក្នុងលោក បពិត្រព្រះអង្គដ៏ប្រសើរក្នុងរថ ខ្ញុំមា្ចស់នឹងទៅពុំខានឡើយ។ ម្យ៉ាងទៀត បុរសមិនគួរបរិភោគរបស់សំណល់អំពីស្រ្តីមេម៉ាយនោះ បុរសណា សូម្បី (មានជាតិទាប បុរសនោះ) ក៏ចាប់ដៃទង់ទាញស្រ្តីមេម៉ាយនោះ ដែលមិនបា្រថ្នាផង ភាពជាស្រ្តីមេម៉ាយ រមែងកៅ្តក្រហាយក្នុងលោក បពិត្រព្រះអង្គដ៏ប្រសើរក្នុងរថ ខ្ញុំម្ចាស់នឹងទៅពុំខានឡើយ។ បុរសតែងឲ្យសេចក្តីទុក្ខយ៉ាងច្រើនលើសលុប ដោយការចាប់សក់កញ្ឆក់ឡើង ដោយការផ្តួលលើផែនដី ហើយក៏មិនដើរចេញទៅណា (នៅឈរមើលព្រងើយ) ភាពជាស្រ្តីមេម៉ាយ រមែងកៅ្តក្រហាយក្នុងលោក បពិត្រព្រះអង្គដ៏ប្រសើរក្នុងរថ ខ្ញុំម្ចាស់នឹងទៅមិនខានឡើយ។
ID: 637344853652796621
ទៅកាន់ទំព័រ៖