ព្រះត្រៃបិដក ភាគ ៦៣
ពួកបុរសដែលមានសម្បុរ ស ជាអ្នកត្រូវការនឹងស្រ្តីមេម៉ាយ ប្រកាន់ខ្លួនថា មានលំអដ៏ប្រសើរ បានឲ្យ (ទ្រព្យបន្តិចបន្តួច) ហើយទង់ទាញស្រ្តីមេម៉ាយដែលមិនត្រូវការនឹងខ្លួន ដូចកែ្អកដែលឆាបមៀមដូច្នោះ ភាពជាស្រ្តីមេម៉ាយ រមែងក្ដៅក្រហាយក្នុងលោក បពិត្រព្រះអង្គដ៏ប្រសើរក្នុងរថ ខ្ញុំម្ចាស់នឹងទៅពុំខានឡើយ។ ម្យ៉ាងទៀត ស្ត្រីមេម៉ាយ កាលនៅក្នុងត្រកូលញាតិដ៏ស្តុកស្តម្ភ រុងរឿងដោយភាជន៍មាស ក៏នៅតែបានពាក្យតិះដៀលអំពីបងប្អូនប្រុស និងពួកស្រ្តីជាសំឡាញ់ពុំខាន ភាពជាស្រ្តីមេម៉ាយ រមែងកៅ្តក្រហាយក្នុងលោក បពិត្រព្រះអង្គដ៏ប្រសើរក្នុងរថ ខ្ញុំម្ចាស់នឹងទៅពុំខានឡើយ។ ទន្លេដែលគ្មានទឹក ហៅថា ទន្លេស្រាត ដែនដែលគ្មានព្រះរាជា ហៅថា ដែនស្រាត ចំណែកស្រ្តីមេម៉ាយ បើទុកជាមានបងប្អូនប្រុសដល់ ១០ នាក់ ក៏ហៅថា ស្រ្តីស្រាត ភាពជាស្រ្តីមេម៉ាយ រមែងកៅ្តក្រហាយក្នុងលោក បពិត្រព្រះអង្គដ៏ប្រសើរក្នុងរថ ខ្ញុំម្ចាស់នឹងទៅពុំខានឡើយ។ ទង់ជាគ្រឿងបា្រកដរបស់រថ ផ្សែងជាគ្រឿងប្រាកដរបស់ភើ្លង ព្រះរាជាជាគឿងបា្រកដរបស់ដែន ភស្តាជាគ្រឿងបា្រកដរបស់ស្រ្តី ភាពជាស្រ្តីមេម៉ាយ រមែងកៅ្តក្រហាយក្នុងលោក បពិត្រព្រះអង្គដ៏ប្រសើរក្នុងរថ ខ្ញុំម្ចាស់នឹងទៅពុំខានឡើយ។
ID: 637344854052484984
ទៅកាន់ទំព័រ៖