ព្រះត្រៃបិដក ភាគ ៦៣
ស្រ្តីណាដែលមានកេរ្តិ៍ឈ្មោះ កាលស្វាមីទ័លក្រ ក៏ជាស្រ្តីទ័លក្រ (ជាមួយ) កាលស្វាមីស្តុកស្តម្ភ ក៏ជាស្ត្រីស្តុកស្តម្ភ (ជាមួយ) ពួកទេវតារមែងសរសើរស្រ្តីនោះឯង ព្រោះថា ស្រ្តីនោះធើ្វអំពើដែលគេធើ្វបានដោយក្រ។ ខ្ញុំម្ចាស់នឹងស្លៀកសំពត់កាសាយៈ ហើយដើរតាមប្តីសព្វ ៗ កាល ភាពជាស្រ្តីមេម៉ាយ ទោះបីមានផែនដីមិនបែក (បានជាធំលើផែនដីទាំងមូល) ក៏នៅតែក្តៅក្រហាយដែរ។ ម្យ៉ាងទៀត ខ្ញុំម្ចាស់បើប្រាសព្រាត់ព្រះវេស្សន្តរជាប្តីហើយ មិនចង់បានផែនដីដែលមានសមុទ្រព័ទ្ធជុំវិញ ទ្រទ្រង់ទ្រព្យដ៏ច្រើន ជាផែនដីបរិបូណ៌ដោយរតនៈផេ្សង ៗ ទេ។ ពួកស្រ្តីណា ជាស្រ្តីរឹងរូសយ៉ាងក្រៃលែង កាលដែលស្វាមីដល់នូវសេចក្តីទុក្ខហើយ ប្រាថ្នាសេចក្តីសុខដល់ខ្លួនតែម្យ៉ាង ហ្ឫទ័យរបស់ស្រ្តីទាំងនោះនឹងទៅជាដូចមេ្តចហ៎្ន។ កាលបើមហារាជ ដែលញុំាងពួកអ្នកសិវិរាស្រ្តឲ្យចំរើន ទ្រង់ចេញទៅហើយ ខ្ញុំម្ចាស់នឹងទៅតាមមហារាជនោះ ព្រោះថា ព្រះអង្គជាអ្នកឲ្យវត្ថុជាទីប្រាថ្នាគ្រប់យ៉ាងដល់ខ្ញុំម្ចាស់។
[២៦១] ព្រះបាទសញ្ជយមហារាជ មានព្រះរាជឱង្ការនឹងព្រះនាងមទ្រី ដែលមានអវយវៈទាំងអស់ដ៏ល្អនោះថា ម្នាលនាងមានល័ក្ខណ៍ នាងចូរទុកកូនតូចទាំងពីររបស់នាង គឺបាជាលី និងនាងកណ្ហាជិនានេះ ហើយទៅចុះ យើងនឹងចិញ្ចឹមកូនតូចទាំងនោះ។
ID: 637344854409581391
ទៅកាន់ទំព័រ៖