ព្រះត្រៃបិដក ភាគ ៦៣
[២៦២] ព្រះរាជបុត្រីព្រះនាមមទ្រី ដែលមានអវយវៈទាំងអស់ដ៏ល្អ បានក្រាបទូលព្រះរាជានោះវិញថា បពិត្រព្រះទេវៈ កូនតូចទាំងពីរ គឺបាជាលី និងនាងកណ្ហាជិនា ជាទីស្រឡាញ់របស់ខ្ញុំម្ចាស់ កូនតូចទាំងពីរនោះ នឹង (ញុំាងហឫទ័យ) នៃយើងខ្ញុំ ដែលមិនទាន់ប្រាសចាកសេចក្តីសោក ឲ្យត្រេកអរក្នុងព្រៃនោះបាន។
[២៦៣] ព្រះបាទសញ្ជយមហារាជ ទ្រង់ញុំាងពួកអ្នកសិវិរាស្រ្តឲ្យចំរើន មានព្រះបន្ទូលនឹងព្រះនាងមទ្រីនោះថា ក្មេងទាំងពីរធ្លាប់បរិភោគបាយអង្ករសាលី លាយដោយសាច់ដ៏ស្អាត នឹងបរិភោគផែ្លឈើធើ្វមេ្តចកើត។ ក្មេងទាំងពីរធ្លាប់បរិភោគភោជនក្នុងភាជន៍មាសដែលមានទម្ងន់ ១០០ បល្លៈ មានស្នាមចំឡាក់មួយ ១០០ នឹងបរិភោគភោជន ដែលដាក់ក្នុងស្លឹកឈើធើ្វមេ្តចកើត។ ក្មេងទាំងពីរធ្លាប់ស្លៀកដណ្តប់សំពត់អ្នកដែនកាសីផង សំពត់ខោមៈផង សំពត់កោទុម្ពរៈផង នឹងស្លៀកដណ្តប់សំពត់ដែលក្រងដោយស្បូវភ្លាំងធើ្វមេ្តចកើត។ ក្មេងទាំងពីរធ្លាប់ទៅដោយវ ដោយគ្រែស្នែង ដោយរថ នឹងដើរទៅដោយជើងធើ្វមេ្តចកើត។ ក្មេងទាំងពីរធ្លាប់ដេកក្នុងផ្ទះមានកំពូល មានសន្ទះទា្វរ និងបង្អួចដ៏ជិតស្និទ្ធ ខ្យល់ចេញចូលមិនបាន នឹងដេកទៀបគល់ឈើធើ្វមេ្តចកើត។
ID: 637344854824350999
ទៅកាន់ទំព័រ៖