ព្រះត្រៃបិដក ភាគ ៦៣
ក្មេងទាំងពីរធ្លាប់ដេកលើបល្លង្ក លើកម្រាលរោមវែង និងលើកម្រាលដ៏ពិចិត្រ នឹងដេកលើកម្រាលស្មៅធើ្វមេ្តចកើត។ ក្មេងទាំងពីរធ្លាប់លាបស្រឡាបដោយគ្រឿងក្រអូប គឺខ្លឹមក្រឹស្នា ខ្លឹមចន្ទន៍ នឹងស្លៀកដណ្តប់សំពត់ប្រឡាក់កែ្អលធើ្វមេ្តចកើត។ ក្មេងទាំងពីរធ្លាប់ឋិតនៅក្នុងសេចក្តីសុខ មានអវយវៈគេតែងបក់ដោយផិ្លតរោមចាមរី និងសំណុំកន្ទុយក្ងោក ត្រូវល្បោមមូសប៉ះពាល់ នឹងធើ្វដូចមេ្តចកើត។
[២៦៤] ព្រះរាជបុត្រីទ្រង់ព្រះនាមមទ្រី ដែលមានអវយវៈទាំងអស់ដ៏ល្អ ក្រាបទូលព្រះរាជបិតានោះថា បពិត្រព្រះទេវៈ ព្រះអង្គកុំទ្រង់ព្រះកនែ្សងឡើយ សូមព្រះអង្គកុំមានព្រះហ្ឫទ័យអាក់អន់ឡើយ ខ្ញុំម្ចាស់ទាំងពីរនាក់ នឹងរស់នៅយ៉ាងណា ក្មេងទាំងពីរនាក់ ក៏រស់នៅយ៉ាងនោះដែរ។ ព្រះនាងមទ្រី ដែលមានអវយវៈទាំងអស់ដ៏ល្អ ដ៏ទ្រង់ល័ក្ខណ៍ លុះបានពោលពាក្យយ៉ាងនេះហើយ ក៏នាំព្រះរាជបុត្រាបុត្រីទៅតាមផ្លូវដែលព្រះបាទសិវិ (វេស្សន្តរ) ទ្រង់សេ្តចទៅ។
[២៦៥] លំដាប់នោះ ព្រះវេស្សន្តរជាក្សត្រ ទ្រង់បានឲ្យទាន ហើយក៏ថា្វយបង្គំព្រះបិតា និងព្រះមាតា ធើ្វប្រទក្សិណព្រះបិតា និងព្រះមាតានោះ។ ព្រះវេស្សន្តរឡើងកាន់រថ ដែលទឹមដោយសេះ ៤ មានសន្ទុះដ៏លឿន នាំបុត្រាបុត្រី និងព្រះជាយា សេ្តចទៅកាន់គិរីវង្កត។
ID: 637344855302167615
ទៅកាន់ទំព័រ៖