ព្រះត្រៃបិដក ភាគ ៦៣

 [២៦៦​] លំដាប់នោះ ព្រះរាជា​ទ្រង់ព្រះ​នាម​វេស្សន្តរ ទ្រង់​បររថ​សំដៅ​ទៅ​រក​ទី​ដែល​មាន​ជន​ច្រើន​ ហើយ​ត្រាស់​ថា យើង​សូមលា​អ្នករាល់គ្នា​ទៅ​ហើយ សូមឲ្យ​​ពួក​ញាតិ​កុំ​មាន​រោគ​ឡើយ។
 [២៦៧​] (អភិ​សម្ពុទ្ធ​គាថា​) កាលដែល​ព្រះបាទ​វេស្សន្តរ សេ្តច​ចេញ​អំពី​ព្រះនគរ​ ហើយ​ងាក​ក្រឡេក​ទត​ព្រះរាជនិវេសន៍​ គ្រានោះ​ឯង ផែនដី​ដែល​មាន​ភ្នំ​សិនេរុ​ និ​ងព្រៃ​ជា​គ្រឿងប្រដាប់ ក៏​ញាប់ញ័រ។
 [២៦៨​] (ព្រះ​វេស្សន្តរ​…) នែនាង​មទ្រី នាង​ចូរ​គន់មើល​ចុះ (នុ៎ះ​) និវេសន៍​របស់​ព្រះបាទ​សិវិ​ដ៏​ប្រសើរ​ (នុ៎ះ​) វាំ​ងរ​បស់​យើង​ ដែល​ព្រះបិតា​ប្រទាន​ឲ្យ ប្រាកដ​ជា​រូ​បគួរ​ត្រេក​អរ​។
 [២៦៩​] ​ពួក​ព្រាហ្មណ៍​បាន​ទៅតាម​ព្រះបាទ​វេស្សន្តរ​នោះ​ ព្រាហ្មណ៍​ទាំងនោះ​បាន​សុំ​សេះ​ទាំងឡាយ​អំពី​ព្រះបាទ​វេស្សន្តរ​នោះ ព្រះបាទ​វេស្សន្តរ​ លុះ​ពួក​ព្រាហ្មណ៍​សុំ​ហើយ​ ក៏បាន​ប្រទាន​សេះ​ទាំង ៤ ដល់​ព្រាហ្មណ៍​ទាំង ៤ នាក់។
 [២៧០​] (ព្រះបាទ​វេស្សន្តរ​…) នែ​មទ្រី នាង​ចូរ​គន់មើល​ចុះ ម្រឹគ​ទាំងឡាយ​មាន​ភេទ​ជា​រមាំង នាំ​ខ្ញុំ​ទៅ​ ដូច​សេះ​ដែលគេ​ទូន្មាន​ល្អ​ហើយ ប្រាកដជា​រូប​ដ៏​វិចិត្រ។
ថយ | ទំព័រទី ១២៨ | បន្ទាប់
ID: 637344855790563348
ទៅកាន់ទំព័រ៖