ព្រះត្រៃបិដក ភាគ ៦៣

លុះ​ចូល​ទៅដល់​ហើយ ក៏​ថ្វាយបង្គំ​ព្រះបាទ​វិទេហៈ​ ដែល​ទ្រង់​ត្រេកអរ​ក្នុង​វិន័យ ហើយ​យាង​ចូល​ទៅ​គង់​លើ​តាំង​ ដែល​វិចិត្រ​ដោយ​មាស​ក្នុង​ទីសម​គួរ។
 [២៣​] ព្រះបាទ​វិទេហៈ​ ទ្រង់ទត​ឃើញ​ការប្រជុំ​នោះ ដូចជា​ទីប្រជុំ​ពួក​ស្រ្តី​ទេពអប្សរ ទើប​ត្រាស់​ព្រះតម្រាស់​នេះ​នឹង​នាង​រុ​ចា​ ដែល​ឋិតនៅ​ត្រង់​កណ្តាល​នៃ​ពួក​ស្រ្តីជា​សំឡាញ់​ថា នាង​ត្រេកអរ​ក្នុង​ប្រាសាទ ស្រះ​បោ​ក្ខ​រណី​ខាងក្នុង​ដែរ​ឬ ពួក​ជន​បាន​នាំមក​នូវ​បង្អែម​មាន​ប្រការ​ដ៏​ច្រើន​ ដល់​នាងស​ព្វ​កាល​ដែរ​ឬ។ នាង​ទាំងឡាយ​ជា​កុមារី បាន​ក្រង​កម្រ​ងផ្កាដ​៏​ច្រើន ជា​ស្ត្រី​នៅ​លេងល្បែង​ ត្រេកអរ​ដោយ​សេចក្តី​សប្បាយ បាន​ធ្វើ​ផ្ទះ​តូច​ៗទាំង​ឡាយ​ផ្សេង​ៗគ្នា​ខ្លះ​ដែរ​ឬ។ មួយទៀត​ នាង​ខ្វះខាត​ដោយ​វត្ថុ​អ្វី​ ជន​ទាំងឡាយ​បាន​នាំមក​យ៉ាង​ឆាប់ ដល់​នាង​ដែរ​ឬ ម្នាលនាង​មាន​ភក្រ្ត​ផាត់​លាប​ល្អ​ នាង​ចូរ​ធ្វើតាម​ចិត្ត​ចុះ សូម្បី​របស់​ស្មើដោយ​ព្រះចន្ទ ក៏​ឪពុក​ផ្តល់​ឲ្យ​នាង​ដែរ។
 [២៤​] នាង​រុ​ចា​ បាន​ស្តាប់​ព្រះរាជ​ឱង្កា​រព្រះបាទ​វិទេហៈ​ហើយ ទូល​តប​ព្រះបិតា​ថា បពិត្រមហារាជ របស់​ទាំងអស់​នុ៎ះ​ ខ្ញុំម្ចាស់​តែង​បាន​ក្នុង​សំណាក់​របស់​ព្រះអង្គ ជា​ឥស្សរៈ។ ស្អែក​ជា​ថ្ងៃទី ១៥​ ជា​ទិព្យ សូមឲ្យ​ពួក​ជន​នាំ​កហាបណៈ​មួយ​ពាន់​ដល់​ខ្ញុំ​ម្ចាស់​ៗ នឹង​ឲ្យ​ទាន​ចំ​ពោះ​វណិព្វកៈ​ទាំងអស់​ តាម​ទំនង​ដែល​ខ្ញុំម្ចាស់​ធ្លាប់​ឲ្យហើយ។
ថយ | ទំព័រទី ១៣ | បន្ទាប់
ID: 637344772435783138
ទៅកាន់ទំព័រ៖