ព្រះត្រៃបិដក ភាគ ៦៣

 [២៧៦​] បើ​ក្មេង​ទាំងពីរ បានឃើញ​ដើមឈើ ដែល​មាន​ផ្លែ​ក្នុង​ព្រៃ​ ក្មេង​ទាំងពីរ​រមែង​យំទារ ព្រោះ​ហេតុ​ចង់បាន​ផ្លែឈើ​ទាំងនោះ។ ដើមឈើ​ទាំងឡាយ​ដ៏​ខ្ពស់ ឃើញ​ក្មេង​ទាំងពីរ​កំពុង​យំ​ ក៏​ទោរទន់​មក​ជិត​ក្មេង​ទាំងពីរ ដោយខ្លួនឯង​តែម្តង។ ព្រះនាងមទ្រី​ដែល​មាន​អវយវៈ​ទាំងអស់​ដ៏​ល្អ​ បានឃើញ​ហេតុនេះ​ ជាហេតុ​អស្ចារ្យ​ចំឡែក​ គួរឲ្យ​ព្រឺរោម ក៏​ញុំាង​សាធុការ​ឲ្យ​ប្រព្រឹត្តទៅ​ថា​ ឱហ្ន៎​ (នេះ​) គួរ​អស្ចារ្យ​ណាស់ ចំឡែក​ណាស់ គួរឲ្យ​ព្រឺរោម​ក្នុង​លោក​ ដើមឈើ​ទាំងឡាយ​ស្រាប់តែ​ទោរ​ចុះ​មក​ឯង ដោយ​តេជះ​នៃ​ព្រះ​វេស្សន្តរ។
 [២៧៧​] យក្ខ​ទាំងឡាយ​ បំប្រួញ​ផ្លូវ​ដោយ​សេចក្តី​អនុគ្រោះ​ចំពោះ​ក្មេង​ទាំងពីរ​ ក្សត្រ​ទាំង​នោះ បាន​ទៅដល់​ដែន​ឈ្មោះ​ចេ​តៈ​ តែ​មួយ​ថៃ្ង រាប់​ពី​សេ្តច​ចេញទៅ។
 [២៧៨​] ក្សត្រ​ទាំងនោះ​ យាង​ទៅកាន់​ផ្លូវ​ឆ្ងា​យ ក៏បាន​ដល់​ដែន​ឈ្មោះ​ចេ​តៈ​ ដែល​ជា​ជន​បទ​ស្តុក​ស្ភម្ភ​ធំ​ទូលាយ​ មានសាច់ សុរា និ​ងទឹក​ច្រើន។
 [២៧៩​] អ្នក​ដែន​ចេ​តៈ​ទាំងឡាយ បានឃើញ​ព្រះនាងមទ្រី​ ដែល​ប្រកបដោយ​លក្ខណៈ​ សេ្តច​មកដល់​ហើយ ក៏​នាំគ្នា​ចោមរោម​ចរចា​ថា​ ឱហ្ន៎​ ព្រះនាង​ម្ចាស់​ ជា​សុខុមាល​ជាតិ សេ្តច​សញ្ចរ​មក​ដោយ​ព្រះបាទ​ទទេ។ សមេ្តច​ព្រះ​មទ្រី​នោះ​ ធ្លាប់​សេ្តច​ទៅ​ដោយ​វ គ្រែ​សែ្នង និង​រថ តែ​ក្នុង​ថៃ្ង​នេះ សេ្តច​ទៅ​ក្នុង​ព្រៃ​ដោយ​ព្រះបាទ​ទទេ។
ថយ | ទំព័រទី ១៣០ | បន្ទាប់
ID: 637344856938116309
ទៅកាន់ទំព័រ៖