ព្រះត្រៃបិដក ភាគ ៦៣
[២៨០] ព្រះរាជាចេតៈទាំងឡាយ លុះបានឃើញព្រះបាទវេស្សន្តរនោះហើយ ក៏ទ្រង់ព្រះកន្សែង ចូលទៅជិតថា បពិត្រព្រះទេវៈ ព្រះអង្គសុខស្រួលទេឬ បពិត្រព្រះទេវៈ ព្រះអង្គមិនមានជំងឺដម្កាត់ទេឬ។ ព្រះបិតារបស់ព្រះអង្គ មិនមានរោគទេឬ ពួកអ្នកសិវិរាស្រ្ត មិនមានជំងឺដម្កាត់ទេឬ បពិត្រមហារាជ ទៅណាទៅពួកពលរបស់ព្រះអង្គ ទៅណាទៅរថមណ្ឌលរបស់ព្រះអង្គ។ ព្រះអង្គទ្រង់សេ្តចមកកាន់ផ្លូវឆ្ងាយ មិនមានសេះ មិនមានរថ ពួកបច្ចាមិត្រគ្របសង្កត់ព្រះអង្គឬ ទើបសេ្តចយាងមកកាន់ទិសនេះ។
[២៨១] (ព្រះបាទវេស្សន្តរ…) ម្នាលសំឡាញ់ទំាងឡាយ យើងមានសេចកី្តសុខស្រួលទេ មា្នលសំឡាញ់ទំាងឡាយ យើងមិនមានជំងឺដម្កាត់អី្វទេ ព្រះបិតារបស់យើង ក៏មិនមានរោគទេ ទំាំងពួកអ្នកសិវិរាស្រ្តក៏មិនមានជំងឺដម្កាត់ដែរ។ យើងបានឲ្យដំរីមានភ្លុក ង ទន្ទាំ អាចពុះពារសត្រូវ ស្គាល់ខែត្រនៃចម្បំាងគ្រប់យ៉ាង ជាដំរីដ៏ឧត្តម សសុទ្ធ បិទបាំងដោយសំពត់កម្ពលលឿង ជាដំរីចុះបេ្រង អាចញាំញីសត្រូវបាន មានភ្លុក (ល្អ) ប្រកបដោយស៊ែ ជាដំរីសប្រហែលនឹងភ្នំកៃលាស។ ខ្ញុំបានឲ្យដំរីនោះ ព្រមទាំងសេ្វតច្ឆត្រ ព្រមទាំងកម្រាលលើខ្នងដ៏ល្អ ព្រមទាំងពេទ្យ ព្រមទាំងអ្នករក្សា ជាយានដ៏ប្រសើរ ជារាជពាហនៈ ដល់ពួកព្រាហ្មណ៍។
ID: 637344857396386024
ទៅកាន់ទំព័រ៖