ព្រះត្រៃបិដក ភាគ ៦៣
ពួកព្រះរាជាចេតៈត្រេកអរបានទីពឹងហើយ ហែហមចោមរោមព្រះអង្គទៅ ដើម្បីញុំាងមហារាជ ដែលញុំាងពួកអ្នកសិវិរាស្រ្តឲ្យចំរើន ឲ្យលើកទោសចោល បពិត្រក្សត្រ សូមព្រះអង្គទ្រង់ជ្រាបយ៉ាងនេះចុះ។
[២៨៥] (ព្រះបាទវេស្សន្តរ…) អ្នកទាំងឡាយ កុំពេញចិត្តនឹងការទៅកាន់សំណាក់ព្រះរាជា ដើម្បីទូលអង្វរមហារាជ ឲ្យលើកទោសចោល ព្រោះព្រះរាជាមិនជាធំក្នុងការនោះទេ។ ព្រោះថា ពួកអ្នកសិវិរាស្រ្តណា ជានាយពលកី្ត ជាអ្នកនិគមកី្ត សុទ្ធតែជាអ្នកខឹង ពួកអ្នកសិវិរាស្រ្តនោះ ចង់បណេ្តញទាំងព្រះរាជា ព្រោះហេតុតែយើងផង។
[២៨៦] (ពួកព្រះរាជាចេតៈ…) បពិត្រព្រះអង្គអ្នកញុំាងដែនឲ្យចំរើន បើដំណើរហ្នឹងមានក្នុងដែននុ៎ះមែន សូមព្រះអង្គដែលពួកព្រះរាជាចេតៈចោមរោម ទ្រង់សោយរាជ្យក្នុងដែននេះចុះ។ ឯដែននេះ ជាដែនស្តុកស្តម្ភទូលាយ ជនបទក៏ស្តុកស្តម្ភធំ បពិត្រព្រះទេវៈ សូមព្រះអង្គ ទ្រង់ធើ្វសេចក្តីពេញព្រះទ័យ ដើម្បីនឹងគ្រប់គ្រងរាជ្យ។
[២៨៧] (ព្រះបាទវេស្សន្តរ…) យើងដែលគេបណេ្តញអំពីដែនហើយ មិនមានសេចក្តីបា្រថា្ន មិនមានសេចក្តីពេញចិត្ត ដើម្បីនឹងគ្រប់គ្រងរាជទេ ម្នាលពួកចេតបុត្រ អ្នកចូរសា្តប់ខ្ញុំ។
ID: 637344858353102445
ទៅកាន់ទំព័រ៖