ព្រះត្រៃបិដក ភាគ ៦៣

បើ​ពួក​ព្រះរាជា​ចេ​តៈ​អភិសេក​យើង​ ដែល​គេ​បណេ្តញ​ចាក​ដែន​ក្នុង​រាជ្យ​ហើយ ពួក​អ្នក​សិវិ​រាស្រ្ត​ណា​ ជា​នាយពល​ក្តី ជា​អ្នក​និ​គមកី្ត​ ​ពួក​អ្នក​សិវិ​រាស្រ្ត​នោះ មិន​ត្រេក​អរ​ទេ។ ទាំង​មិន​មាន​សេច​ក្តី​ស្មោះ​ស័្ម​គ្រ​ នឹង​អ្នក​ទាំងឡាយ ព្រោះហេតុតែ​ខ្ញុំ​ដោយពិត​ ខ្ញុំ​មិន​គាប់ចិត្ត​នឹង​ការប្រកួត​ប្រកាន់​ ទាស់​ទែង​ជាមួយ​​ពួក​អ្នក​សិវិ​រាស្រ្ត។ តទៅ​ នឹង​កើតមាន​ការប្រកួត​ប្រកាន់​ដ៏​ពន្លឹក​ ការ​វាយដំ​គ្នា​យ៉ាង​សម្បើម នឹង​មាន​មិនខាន​ ជន​ជាច្រើន​គប្បី​បៀតបៀន​គ្នា ព្រោះ​ហេតុតែ​ខ្ញុំ​ម្នាក់​ឯង។ វត្ថុ​ណា​ដែល​អ្នក​ទាំងអស់គ្នា​ធើ្វ​ឲ្យ​ជា​របស់​មាន​តមៃ្ល​ បាន​ឲ្យ​ដល់​ខ្ញុំ​ វត្ថុ​នោះ​ខ្ញុំ​បាន​ទទួល​ហើយ ព្រះរាជា​ទ្រង់​បណេ្តញ​ខ្ញុំ ខ្ញុំ​នឹង​ទៅ​ភ្នំ​វង្កត ម្នាល​សំឡាញ់​ទាំងឡាយ អ្នក​ទាំងឡាយ ចូរ​ដឹង​ឱកាស​ជាទី​នៅក្នុង​ព្រៃ។
 [២៨៨​] (​ពួក​ព្រះរាជា​ចេ​តៈ​…) ​ពួក​រាជបព្វជិត​ជា​អ្នក​ឈ្លាស​ ជា​អ្នក​បូជា​ភើ្លង មាន​ចិត្ត​តំ​កល់​មាំ តែង​គង់នៅ​ក្នុង​ទីណា​ ​ពួក​ទូលព្រះបង្គំជាខ្ញុំ នឹង​ក្រាបទូល​ដល់​ព្រះអង្គ​យ៉ាងនោះ បពិត្រមហារាជ​ ព្រះអង្គ​គង់នៅ​ជាមួយ​ព្រះរាជ​បុត្ត ព្រមទាំង​ព្រះ​អគ្គជាយា កែ្បរ​ភ្នំ​ណា ភ្នំ​នោះ​ហៅថា​ ភ្នំ​គន្ធមាទន៍ ជា​វិការ​នៃ​ថ្ម​សទ្ធ។
ថយ | ទំព័រទី ១៣៤ | បន្ទាប់
ID: 637344858729833686
ទៅកាន់ទំព័រ៖