ព្រះត្រៃបិដក ភាគ ៦៣

 [២៨៩​] ​ពួក​ព្រះ​រា​ជា​ចេ​តៈ​ កាល​យំ​មានមុខ​ជោក​ដោយ​ទឹ​កភែ្ន​ក ក៏​ក្រាបទូល​ព្រះបាទ​វេស្សន្តរ​នោះ​ថា បពិត្រមហារាជ​ សូម​ព្រះអង្គ​ទ្រង់​យាង​ទៅ​អំពី​ទីនេះ សំដៅ​ត្រង់​ទៅ​ទិសខាងជើង។ បពិត្រ​ព្រះអង្គ​ដ៏​ចំរើន​ គ្រានោះ ព្រះអង្គ​នឹង​ទត​ឃើញ​ភ្នំ​ ឈ្មោះ​វេ​បុល្លៈ ជា​ភ្នំ​ដេរដាស​ដោយ​ពួក​ឈើ​ផេ្សង​ ៗ មាន​ម្លប់ត្រជាក់ ជាទី​រីករាយ​ចិត្ត។ បពិត្រ​ព្រះអង្គ​ដ៏​ចំរើន​ លុះ​ព្រះអង្គ​ឆ្លងផុត​ភ្នំ​នោះ​ហើយ​ នឹង​បាន​ឃើញ​ស្ទឹង​មួយ ជាទី​ហូរ​ទៅ​នៃ​ទឹក ឈ្មោះ​កេតុ​ម្ម​តី​ ជា​ស្ទឹង​ជ្រៅ ហូរចេញ​អំពី​ផ្ទៃ​ភ្នំ។ ដេរដាស​ដោយ​ហ្វូង​ត្រី​ច្រើន​ មាន​កំពង់​រាប​សើ្ម​ល្អ មាន​ទឹក​ច្រើន​ ព្រះអង្គ​ស្រង់​ផង សោយ​ផង លួងលោម​ព្រះរាជបុត្រ​របស់​ព្រះអង្គ​ក្នុង​ស្ទឹង​នោះ។ បពិត្រ​ព្រះអង្គ​ដ៏​ចំរើន តទៅ ព្រះអង្គ​នឹង​ទត​ឃើញ​ដើម​ជ្រៃ​ មាន​ផែ្ល​ផែ្អម ដុះ​នៅ​លើ​កំពូលភ្នំ​ជាទី​ត្រេកអរ​ មាន​ម្លប់ត្រជាក់ ជា​ទី​រីករាយ​នៃ​ចិត្ត។ បពិ​ត្រ​ព្រះអង្គ​ដ៏​ចំរើន លំដាប់នោះ​ ព្រះអង្គ​នឹង​ទត​ឃើញ​ភ្នំ​មួយ​ ឈ្មោះ​នាលិ​កៈ ជា​វិ​កា​រៈ​នៃ​ថ្ម ដេរដាស​ដោយ​ពួក​សត្វ​ស្លាប​ផេ្សង​ៗ កុះករ​ដោយ​ពួក​កិន្នរ។ នៅ​ភាគ​ខាងជើង​ឆៀង​ខាង​កើត​នៃ​ភ្នំ​នោះ​ មាន​ស្រះ​ឈ្មោះ​មុច​លិ​ន្ទ ដេរដាស​ដោយ​ឈូកស​ផង ឧប្បលស​ផង ចង្កុ​លណី​ផង​។
ថយ | ទំព័រទី ១៣៥ | បន្ទាប់
ID: 637344859067014825
ទៅកាន់ទំព័រ៖