ព្រះត្រៃបិដក ភាគ ៦៣

ថា​ ម្ដាយ​នាង​ជាស​ត្រូវពិត ឪពុក​នាង​ជាស​ត្រូវពិត បាន​ជា​ឲ្យ​នាង​ដែល​នៅ​កំពុង​ក្រមុំ​យ៉ាងនេះ​ ដល់​ព្រាហ្មណ៍​ចាស់។ ពួក​ញាតិ​របស់​នាង​នាំគ្នា​ទៅ​ប្រឹក្សា​ក្នុង​ទីស្ងាត់ មិនជា​ប្រយោជន៍​ដល់​នាង​ពិតហើយ​ បាន​ជា​នាំគ្នា​លើក​នាង ដែល​នៅ​កំពុង​ក្រមុំ​យ៉ាងនេះ ឲ្យ​ដល់​ព្រាហ្មណ៍​ចាស់។ ពួក​ញាតិ​របស់​នាង​ នាំគ្នា​ទៅ​ប្រឹក្សា​ក្នុង​ទីស្ងាត់ ជា​ការ​អាក្រក់​របស់​នាង​ប្រាកដហើយ បាន​ជា​នាំគ្នា​លើក​នាង​ ដែល​នៅ​ក្រមុំ​យ៉ាងនេះ ឲ្យ​ដល់​ព្រាហ្មណ៍​ចាស់។ ពួក​ញាតិ​របស់​នាង នាំគ្នា​ទៅ​ប្រឹក្សា​ក្នុង​ទីស្ងាត់​ ជា​ការ​លាមក​របស់​នាង​ប្រាកដហើយ បាន​ជា​នាំគ្នា​លើក​នាង ដែល​នៅ​ក្រមុំ​យ៉ាងនេះ ឲ្យ​ដល់​ព្រាហ្មណ៍​ចាស់។ ​ពួក​ញាតិ​របស់​នាង នាំគ្នា​ទៅ​ប្រឹក្សា​ក្នុង​ទីស្ងាត់ មិនជា​ទីគាប់ចិត្ត​របស់​នាង​ពិតហើយ​ បាន​ជា​នាំគ្នា​លើក​នាង ដែល​នៅ​ក្រមុំ​យ៉ាងនេះ ឲ្យ​ដល់​ព្រាហ្មណ៍​ចាស់។ នាង​នៅ​ទាំង​មិន​គាប់ចិត្ត​ ជាមួយនឹង​ប្ដី​ចាស់ ដ្បិត​នាង​នៅក្នុង​ផ្ទះ​នៃ​ប្ដី​ចាស់​បែបនេះ នាង​ស្លាប់​ទៅ​ប្រសើរ​ជាង​ការរស់នៅ។ នែនាង​មាន​លំអ​យ៉ាង​ឆើត មាតាបិតា​របស់​នាង​ជាក់ជា​រក​ប្ដី​ដទៃ​ឲ្យ​នាង​មិនបាន បាន​ជា​នាំគ្នា​លើក​នាង​ដែល​នៅ​ក្រមុំ​យ៉ាងនេះ​ ឲ្យ​ដល់​ព្រាហ្មណ៍​ចាស់។ នាង​បាន​ធ្វើការ​បូជា​មិនល្អ​ក្នុង​ថ្ងៃទី ៩ ទាំង​មិនបាន​ធ្វើការ​បូជា​ព្រះអគ្គី​ បាន​ជា​​ពួក​ញាតិ​នាំគ្នា​លើក​នាង ដែល​នៅ​ក្រមុំ​យ៉ាងនេះ​ ឲ្យ​ដល់​ព្រាហ្មណ៍​ចាស់។
ថយ | ទំព័រទី ១៣៧ | បន្ទាប់
ID: 637344859788735716
ទៅកាន់ទំព័រ៖