ព្រះត្រៃបិដក ភាគ ៦៣

នាង​ជាក់​ជា​ជេរ​ប្រ​ទេ​ច​ពួក​សមណៈ​ និ​ងព្រាហ្មណ៍​ មាន​ព្រហ្មចរិយៈ​ប្រព្រឹត្ត​ទៅខាងមុខ ជា​អ្នក​មាន​សីល មានការ​ចេះដឹង​ច្រើន​ក្នុង​លោក​ បាន​ជា​នាង​ដែល​នៅ​ក្រមុំ​យ៉ាងនេះ​ នៅ​ (ក្នុង​ផ្ទះ​) ព្រាហ្មណ៍​ចាស់។ ពស់​ចឹក មិនទាន់​ជា​ទុក្ខ​ទេ ទាំង​លំពែង​មុត ក៏​មិន​ទាន់​ជា​ទុក្ខ​ដែរ ត្រង់​នាង​ឃើញ​ប្តី​ចាស់​នោះ ទើប​ជា​ទុក្ខ​ ទាំង​ជា​គ្រឿង​កៅ្ត​ក្រហាយ។ ល្បែង​មិន​មាន តម្រេក​មិន​មាន ការចរចា​ទៅមក ជាមួយនឹង​ប្តី​ចាស់​មិន​មាន​ ទាំង​ការ​សើច ក៏​មិន​សម​ល្អ។ កាលណា​ប្តី​ក្មេង​ ប្រពន្ធ​ក្មេង ទៅ​ប្រឹក្សា​គ្នា​ក្នុង​ទីស្ងាត់ កាលណោះ​ សេចក្តី​សោក​គ្រប់យ៉ាង​ណាមួយ ដែល​អាស្រ័យ​នៅ​ហ្ឫទ័យ ក៏​រមែង​វិនាស​បាត់​ទៅ នាង​ក្មេង​មាន​រូបល្អ​ រមែង​ជាទី​ប្រា​ថា្ន​នៃ​ពួក​បុរស​ណាស់ ចូរ​នាង​វិល​ទៅ​នៅ​ឯត្រកូល​ញាតិ​វិញ​ទៅ​ ព្រាហ្មណ៍​ចាស់​នឹង​ធើ្វ​នាង​ឲ្យ​រីករាយ​ដូ​ចមេ្ត​ចកើ​ត។
 [២៩១​] (នាង​អមិត្តតាបនា​…) នែ​ព្រាហ្មណ៍​ ខ្ញុំ​មិនទៅ​ដងទឹក​ស្ទឹង​ឲ្យ​អ្នក​ទេ​ នែ​ព្រាហ្មណ៍​ ដ្បិត​ពួក​ស្រី​ ៗ ជេរប្រទេច​ខ្ញុំ ព្រោះតែ​អ្នកចាស់។
 [២៩២​] (ជូជក​…) នាង​កុំ​ធើ្វ​កិច្ចការ​ឲ្យ​អញ​ឡើយ នាង​កុំ​ដងទឹក​មក​ឲ្យ​អញ​ឡើយ អញ​នឹង​ដងទឹក​ (ខ្លួនឯង​) ម្នាលនាង​ដ៏​ចំរើន នាង​កុំ​ក្រេវ​ក្រោ​ធឡើយ។
ថយ | ទំព័រទី ១៣៨ | បន្ទាប់
ID: 637344860188259967
ទៅកាន់ទំព័រ៖