ព្រះត្រៃបិដក ភាគ ៦៣

 [២៩៧​] (នាង​អមិត្តតាបនា​…) ទាហាន​មិនទាន់​ទៅ​ធើ្វ​សង្គ្រា​ម មិនទាន់​ច្បាំង ចាញ់​មុន​ទៅ​ហើយ​ ម្នាល​ព្រាហ្មណ៍ អ្នក​មិន​ទាន់​ទំាង​ទៅ​ផង ចាញ់​យ៉ាង​នោះ​ដែរ។ នែ​ព្រាហ្មណ៍​ បើ​អ្នក​មិន​នាំ​ខ្ញុំប្រុស ខ្ញុំស្រី​មក​ឲ្យ​ខ្ញុំ​ទេ នែ​ព្រាហ្មណ៍ អ្នក​ចូរ​ដឹង​យ៉ាង​នេះ​ចុះ ខ្ញុំ​នឹង​មិន​នៅក្នុង​ផ្ទះ​អ្នក​ទេ​ ខ្ញុំ​នឹង​ធើ្វ​អំពើ​មិន​គាប់ចិត្ត​ដល់​អ្នក អំពើនោះ​នឹង​ជា​ទុក្ខ​ដល់​អ្នក​មិនខាន​ កាលណា​អ្នក​នឹង​ឃើញ​ខ្ញុំ​តាក់តែង (ខ្លួន​) ត្រេកត្រអាល​ជាមួយនឹង​ពួក​ប្រុស​ឯទៀត ក្នុង​ថ្ងៃ​នក្ខ​ត្ត​ឫក្ស ក្នុង​ខាងដើម​រដូវ​ទំាង​ឡាយ​ ដំណើរ​នោះ​នឹងជា​ទុក្ខ​ដល់​អ្នក​ក្នុង​កាលនោះ។ ម្នាល​ព្រាហ្មណ៍​ កាល​អ្នកជា​បុគ្គល​ចាស់​ទួញ​យំរៀបរាប់​ ព្រោះតែ​មិនបាន​ឃើញ​ខ្ញុំ ខ្នង​រឹត​តែ​កោង​ទៅ សក់​នឹង​ស្កូវ​ច្រើនឡើង។
 [២៩៨​] (អភិ​សម្ពុទ្ធ​គា​ថា​) លំដាប់នោះ ព្រាហ្មណ៍​នោះ ភិតភ័យ លុះ​ក្នុង​អំណាច​នាង​ព្រា​ហ្ម​ណី​ ត្រូវ​កាមរាគ​គ្រប​សង្កត់​ បាន​ពោល​នឹង​នាង​ព្រា​ហ្ម​ណី​យ៉ាងនេះ​ថា ម្នាលនាង​ព្រា​ហ្ម​ណី​ នាង​ចូរ​ធើ្វ​ទ្រាប​ល្ង​ផង ទ្រាបលាជ​ផង​ នំ​ទឹកឃ្មុំ​ដែលគេ​ធើ្វ​ល្អ​ហើយ​ផង ភត្ត គឺ​សដូវ​ផង ឲ្យ​ជា​ស្បៀង​ដល់​អញ។ អញ​នឹង​នំា​កុមារ​ជា​ខ្ញុំ​ពីរ​នាក់ មាន​ជាតិ​គោត្រ​ត្រកូល​ និ​ងប្រទេស​ ដើម្បី​នាង កុមារ​ទាំងនោះ​នឹង​បំរើ​នាង​ទាំងយប់​ទាំង​ថៃ្ង​ មិន​ខ្ជិលច្រអូស​ឡើយ។
ថយ | ទំព័រទី ១៤០ | បន្ទាប់
ID: 637344861007794780
ទៅកាន់ទំព័រ៖