ព្រះត្រៃបិដក ភាគ ៦៣
[២៩៩] ជូជក ជាព្រហ្មពន្ធុ លុះពោលយ៉ាងនេះហើយ ក៏ពាក់ស្បែកជើង លំដាប់នោះ គាត់ផ្តែផ្តាំភរិយា ហើយប្រទក្សិណ ចៀសចេញទៅ ព្រាហ្មណ៍នោះ មានមុខយំសស្រាក់ បានសមាទានវត្ត ត្រាច់ទៅកាន់នគររបស់ពួកអ្នកសិវិរាស្រ្ត ជានគរធំទូលាយ សែ្វងរកខ្ញុំប្រុសខ្ញុំស្រី។
[៣០០] ព្រាហ្មណ៍នោះ បានដើរទៅក្នុងនគរនោះ សាកសួរជនទាំងឡាយ ដែលប្រជុំគា្នក្នុងនគរនោះថា ព្រះបាទវេស្សន្តរ សេ្តចយាងទៅក្នុងទីណា យើងគប្បីគាល់ក្សត្រអង្គនោះ ក្នុងទីណា។ ពួកជនដែលមកប្រជុំគា្នក្នុងទីនោះៗ បាននិយាយនឹងព្រាហ្មណ៍នោះថា មា្នលព្រាហ្មណ៍ ក្សត្រត្រូវពួកអ្នកធើ្វឲ្យខ្ចាត់ភ្លាត់ទៅ ព្រោះអតិទាន (ទានប្រសើរ) គេបំបរបង់ចាកដែនរបស់ព្រះអង្គ ៗ ទៅគង់ឯគិរីវង្កត។ មា្នលព្រាហ្មណ៍ ក្សត្រត្រូវពួកអ្នកធើ្វឲ្យខ្ចាត់ភ្លាត់ទៅ ព្រោះអតិទាន ទ្រង់នាំព្រះឱរស និងព្រះទេវីទៅគង់នៅឯគិរីវង្កត។
[៣០១] ជូជកនោះ ដែលនាងព្រាហ្មណីដាស់តឿនហើយ ជាបុគ្គលមានសេចក្តីជាប់ចំពាក់នឹងកាម រងទុក្ខក្នុងព្រៃ ដេរដាសដោយម្រឹគសាហាវ ជាទីដែលរមាស និងខ្លាដម្បងអាស្រ័យនៅហើយ។ ព្រាហ្មណ៍នោះ បានកាន់ដម្បងមានសម្បុរដូចផែ្លភៅ្ន និងវែកសម្រាប់បូជាភើ្លង ព្រមទាំងកុណ្ឌីរ ចូលទៅកាន់ព្រៃធំ ដែលគាត់បានឮថាជាទីដែលព្រះវេស្សន្តរ ព្រះអង្គឲ្យសេចក្តីបា្រថ្នា (គង់នៅ)។
ID: 637344876821383407
ទៅកាន់ទំព័រ៖