ព្រះត្រៃបិដក ភាគ ៦៣
ឆែ្កទាំងឡាយ បានចោមរោមគាត់ កំពុងចូលទៅកាន់ព្រៃធំនោះ គាត់វងេ្វងផ្លូវ ស្រែកទ្រហោយំ ស្ទុះឃា្លតទៅក្នុងទីឆ្ងាយអំពីផ្លូវ (ដែលជាទីទៅកាន់គិរីវង្កត)។ លំដាប់នោះ ព្រាហ្មណ៍ដែលលោ្មភក្នុងភោគៈ មិនសង្រួម ទៅវងេ្វងនៅក្នុងផ្លូវដែលជាទីទៅកាន់គិរីវង្កត (ត្រូវពួកឆែ្កទាំងឡាយចោមព័ទ្ធ ក៏ឡើងទៅអង្គុយនៅលើដើមឈើ) បានពោលគាថាទាំងនេះថា
[៣០២] ជនណាហ្ន៎ ប្រាប់ព្រះវេស្សន្តរ ដែលជារាជបុត្តដ៏ប្រសើរ ឈ្នះសេចក្តីកំណាញ់ មិនចាលចាញ់ ជាអ្នកឲ្យសេចក្តីកេ្សម ក្នុងកាលមានភ័យដល់ខ្ញុំ។ ព្រះបាទវេស្សន្តរណា ជាទីពឹងនៃពួកអ្នកស្មូម ដូចជាផែនដី ជាទីពឹងនៃពួកសត្វ នរណាហ្ន៎ ប្រាប់ព្រះវេស្សន្តរមហារាជ មានឧបមាដូចផែនដីដល់ខ្ញុំ។ ព្រះបាទវេស្សន្តរណា ជាទីទៅរបស់ពួកស្មូម ដូចជាសាគរជាទីទៅនៃផ្លូវទឹកទាំងឡាយ នរណាហ្ន៎ ប្រាប់ព្រះវេស្សន្តរមហារាជ មានឧបមាដូចជាសមុទ្រដល់ខ្ញុំ។ នរណាហ្ន៎ ប្រាប់ព្រះវេស្សន្តរមហារាជ មានឧបមាដូចជាអន្លង់ទឹកមានកំពង់ល្អ ងាយផឹក មានទឹកត្រជាក់ ជាទីមនោរម្យ ដេរដាសដោយផ្កាឈូកស ប្រកបដោយលំអងផ្កាដល់ខ្ញុំ។
ID: 637344877178887369
ទៅកាន់ទំព័រ៖