ព្រះត្រៃបិដក ភាគ ៦៣
នរណាហ្ន៎ ប្រាប់ព្រះវេស្សន្តរមហារាជ មានឧបមាដូចជាដើមពោធិ៍បាយដែលដុះក្បែរផ្លូវ មានម្លប់ត្រជាក់ ជាទីមនោរម្យ ជាទីសម្រាករបស់បុគ្គលនឿយហត់ ជាទីពំនាក់នៃបុគ្គលដែលលំបាកដល់ខ្ញុំ។ នរណាហ្ន៎ ប្រាប់ព្រះវេស្សន្តរមហារាជ មានឧបមាដូចជាដើមជ្រៃ ដែលដុះក្បែរផ្លូវ មានម្លប់ត្រជាក់ ជាទីមនោរម្យ ជាទីសម្រាកនៃបុគ្គលនឿយហត់ ជាទីពំនាក់នៃបុគ្គលដែលលំបាកដល់ខ្ញុំ។ នរណាហ្ន៎ ប្រាប់ព្រះវេស្សន្តរមហារាជ មានឧបមាដូចដើមស្វាយ មានម្លប់ត្រជាក់ ជាទីមនោរម្យ ជាទីសម្រាកនៃបុគ្គលនឿយហត់ ជាទីពំនាក់នៃបុគ្គលដែលលំបាកដល់ខ្ញុំ។ នរណាហ្ន៎ ប្រាប់ព្រះវេស្សន្តរមហារាជ មានឧបមាដូចដើមរាំង ដែលដុះក្បែរផ្លូវ មានម្លប់ត្រជាក់ ជាទីមនោរម្យ ជាទីសម្រាកនៃបុគ្គលនឿយហត់ ជាទីពំនាក់នៃបុគ្គលដែលលំបាក ដល់ខ្ញុំ។ នរណាហ្ន៎ ប្រាប់ព្រះវេស្សន្តរមហារាជ មានឧបមាដូចដើមឈើដែលដុះក្បែរផ្លូវ មានម្លប់ត្រជាក់ ជាទីមនោរម្យ ជាទីសម្រាកនៃបុគ្គលនឿយហត់ ជាទីពំនាក់នៃបុគ្គលដែលលំបាក ដល់ខ្ញុំ។ ម្យ៉ាងទៀត បុគ្គលណានិយាយប្រាប់ថា ខ្ញុំឯងសា្គល់កនែ្លងនៅនៃព្រះបាទវេស្សន្តរដូច្នេះ ដល់ខ្ញុំ ដែលចូលមកក្នុងព្រៃធំ កំពុងយំរៀបរាប់យ៉ាងនេះ បុគ្គលនោះ ឈ្មោះថា ញុំាងសេចក្តីត្រេកត្រអាលឲ្យកើតដល់ខ្ញុំ។
ID: 637344877494819666
ទៅកាន់ទំព័រ៖