ព្រះត្រៃបិដក ភាគ ៦៣
មួយទៀត បុគ្គលណា និយាយប្រាប់ថា ខ្ញុំដឹងទីលំនៅនៃព្រះបាទវេស្សន្តរដូច្នេះ ដល់ខ្ញុំ ដែលចូលមកក្នុងព្រៃធំ កំពុងយំរៀបរាប់យ៉ាងនេះ បុគ្គលនោះ រមែងប្រទះបុណ្យដ៏ច្រើន ព្រោះតែសំដីមួយម៉ាត់នោះឯង។
[៣០៣] ចេតបុត្តព្រានព្រៃ អ្នកចូលទៅក្នុងព្រៃ បានស្រដីតបទៅនឹងជូជកព្រាហ្មណ៍នោះថា នែព្រាហ្មណ៍ ក្សត្រត្រូវពួកអ្នកធើ្វឲ្យខ្ចាត់ភ្លាត់ទៅព្រោះអតិទាន ត្រូវគេបណេ្តញចេញចាកដែនរបស់ព្រះអង្គ ទៅគង់ឯគិរីវង្កត។ ម្នាលព្រាហ្មណ៍ ក្សត្រត្រូវពួកអ្នកធើ្វឲ្យខ្ចាត់ភ្លាត់ទៅ ព្រោះអតិទាន ទ្រង់នាំព្រះរាជបុត្រ និងព្រះទេវីទៅគង់ឯគិរីវង្កត។ អ្នកជាបុគ្គលឥតប្រាជ្ញា មិនខំប្រឹងធើ្វការងារ ចេញអំពីដែនចូលមកកាន់ព្រៃធំ ដើរសែ្វងរកព្រះរាជបុត្រ ដូចជាកុកសែ្វងរកត្រីក្នុងទឹក។ នែព្រាហ្មណ៍ យើងមុខជាមិនឲ្យជីវិត ដល់អ្នកនោះក្នុងទីនេះទេ ព្រោះថា ព្រួយនេះដែលយើងបាញ់សំដៅអ្នកហើយ មុខជាផឹកឈាមអ្នក។ មា្នលព្រាហ្មណ៍ យើងមុខជានឹងកាត់ក្បាលអ្នក ពន្លះកាត់យកបេះដូង ព្រមទាំងទង ហើយបូជាបន្ថសកុណយ័ញ្ញ (បូជាទេវតាក្នុងផ្លូវ) ដោយសាច់របស់អ្នក។ ម្នាលព្រាហ្មណ៍ យើងនឹងកាត់យកបេះដូងរបស់អ្នក រួចផ្គងការបូជាដោយសាច់ ខា្លញ់ខាប់ និងក្បាលរបស់អ្នក។
ID: 637344877896323619
ទៅកាន់ទំព័រ៖