ព្រះត្រៃបិដក ភាគ ៦៣
ម្នាលព្រាហ្មណ៍ ការបូជានោះ ដោយសាច់របស់អ្នកនោះ ឈ្មោះថាយើងបូជាល្អហើយ មួយទៀត អ្នកនឹងនាំព្រះទេពី និងព្រះរាជបុត្រាបុត្រីនៃព្រះរាជបុត្រមិនបានទេ។
[៣០៤] (ជូជក…) នែចេតបុត្ត អ្នកចូរសា្តប់យើង ព្រាហ្មណទូត អ្នកមិនត្រូវសមា្លប់ទេ ព្រោះហេតុនោះឯង បានជាគេមិនសមា្លប់ទូត នេះជាធម៌មានមកយូរយារណាស់ហើយ ពួកអ្នកសិវិរាស្រ្តទាំងអស់ បាត់ខឹងហើយ ព្រះបិតាចង់ជួបព្រះបាទវេស្សន្តរនោះ ទាំងព្រះមាតាព្រះអង្គក៏មានកំឡាំងថយ ពុំយូរឡើយ មុខជានឹងងងឹតព្រះនេត្រ (ដោយទ្រង់ព្រះពិលាប)។ នែចេតបុត្ត អ្នកចូរសា្តប់ពាក្យយើង យើងជារាជទូតដែលក្សត្រទាំងនោះបញ្ជូនមកហើយ យើងនឹងនាំទៅនូវព្រះរាជបុត្ត បើអ្នកដឹង អ្នកចូរប្រាប់យើង។
[៣០៥] (ចេតបុត្ត…) នែព្រាហ្មណ៍ អ្នកជាទូត ជាទីស្រឡាញ់នៃព្រះបាទវេស្សន្តរ ដែលជាទីស្រឡាញ់របស់យើង យើងខ្ញុំនឹងឲ្យភាជន៍ដ៏ពេញដោយទឹកផង គុម្ពទឹកឃ្មុំនេះផង ភៅ្លម្រឹគ (ដែលចំអិនស្រេច) ផង ដល់អ្នក មួយទៀត ព្រះបាទវេស្សន្តរ ដែលជាអ្នកឲ្យវត្ថុជាទីប្រាថា្ន គង់នៅក្នុងប្រទេសណា យើងនឹងប្រាប់ប្រទេសនោះ ដល់អ្នក។
ចប់ ជូជកបព្វៈ។
ID: 637344878379198409
ទៅកាន់ទំព័រ៖