ព្រះត្រៃបិដក ភាគ ៦៣

 [៣០៧​] ក្នុង​ទីនុ៎ះ មាន​ដើម​ស្វាយ ខិ្វ​ត ខ្នុរ រាំង ព្រីង សម៉ពិភេទក៍ សម៉ភ្លុក កន្ទួតព្រៃ​ ពោធិ ពទ្រា ទន្លាប់​មាស ជ្រៃ និ​ងក្រសាំង មាក់សាង មាន​ផែ្ល​ដ៏​ផែ្អ​មរុ​ងរឿង និ​ងល្វា​មាន​ផែ្ល​ទុំ​ ដើ​មទា​បៗ មាន​ចេកអម្បូង​ភ្លុក ចេ​កអម្បូង​សែ្នង និ​ងចន្ទន៍​ មាន​ផែ្ល​ផែ្អម​ដូច​ទឹកឃ្មុំ​ គេ​តែង​យក​ឃ្មុំ​ឥត​មេ​ក្នុង​ទីនោះ មក​ជា​របស់​ខ្លួន​ ហើយ​បរិភោគ។ ក្នុង​ទីនុ៎ះ​ មាន​ស្វាយ​ខ្លះ​កំពុង​ផ្កា សា្វយ​ខ្លះ​ទើប​ជា​ក្បាល​រុយ សា្វយ​ខ្លះ​មាន​ផែ្ល​ខ្ចី និ​ងទុំ ផ្លែ​ទាំងពីរ​បែប​នោះ មាន​សម្បុរ​ដូច​ខ្នង​កញ្ចាញ់ចេក។ ក្នុង​ទី​នុ៎ះ បុរស​ (ឈរ​) ខាងក្រោម បេះ​ផែ្ល​ស្វាយទុំ​ទាំងឡាយ​ ស្វាយ​ទាំងឡាយ​ ទាំង​ខី្ច​ទាំង​ទុំ​ មាន​សម្បុរ ក្លិន និ​ងរ​សដ៏​ឧត្តម​។ ខ្ញុំ​តែង​មាន​សេចក្តី​អស្ចារ្យ​ក្រៃពេក ទាំង​ការ​លាន់​ឮថា​ ហឹង​ៗ ក៏​ប្រាកដ​ដល់​ខ្ញុំ​ ប្រទេស​នោះ ឧប​មា​ដោយ​នន្ទ​នវ័ន​ ល្អ​ដូចជា​ទីនៅ​របស់​ពួក​ទេវតា។ តោ្ន​ត ដូ​ង ដុះ​ចម្រុះគ្នា​ ក្នុង​ព្រៃ​ល្ម៉ើ​ដ៏​ធំ ផ្កា​ទាំងឡាយ​ ដូចជា​កម្រង​ដែលគេ​ក្រង​ហើយ​ ឬប្រាកដ​ដូចជា​ជាយ​ទង់ជ័យ។ ខែ្លង​គង់ គុម្ព​កោដ្ឋ គុម្ព​ក្រឹ​ស្នា ច្រនៀង បុន្នាគ​តូច​ បុន្នាគ​ធំ និង​រលួស មាន​ផ្កា​ពណ៌​ផេ្សង​ៗ រីក​ស្គុះស្គាយ ដូច​ផ្កាយ​ដែល​ភ្លឺ​ព្រោងព្រាត​ឰដ៏​អាកាស។
ថយ | ទំព័រទី ១៤៧ | បន្ទាប់
ID: 637344879129945872
ទៅកាន់ទំព័រ៖