ព្រះត្រៃបិដក ភាគ ៦៣
ព្រៃនោះ ដូចជា (ញុំាងជនដែលមកដល់) ឲ្យរីករាយដោយកិ្លន ដោយផ្កា និងមែកឈើ កន្លង់ទាំងឡាយក៏ញុំាងព្រៃឲ្យគឹកកងដោយជុំវិញ ព្រោះតែកិ្លនផ្កា។ មិនតែប៉ុណ្ណោះសោត មានសត្វបក្សីទ្វិជាតិជាច្រើន មានសម្បុរផេ្សងៗគ្នា ត្រេកត្រអាលជាមួយនឹងមេ យំរកគ្នាទៅវិញទៅមក ក្នុងស្រះនោះ។ ពួកបក្សីដែលនៅក្នុងស្រះបោក្ខរណី គឺសត្វនន្ទិកា ១
(១) សត្វជីវបុត្តា ១
(២) សត្វជីវបុត្តាបិយាចនោ ១
(៣) សត្វបិយាបុត្តាបិយានន្ទា ១
(៤) ។ ផ្កាទាំងឡាយ ដូចជាកម្រងផ្កាដែលគេក្រងហើយ ប្រាកដដូចជាជាយទង់ជ័យ ពុំនោះ ដូចជាកម្រងផ្កាដែលមាលាការដ៏ឈ្លាស ក្រងយ៉ាងល្អ ដោយផ្កាមានពណ៌ផេ្សងៗ។ ក្នុងទីដែលព្រះបាទវេស្សន្តរទ្រង់គង់នៅជាមួយនឹងព្រះរាជបុត្រាបុត្រី ព្រះអង្គទ្រង់ភេទជាអ្នកបួសដ៏ប្រសើរ មានទំពក់ និងវែកសម្រាក់បូជាភើ្លងផង និងព្រះជដា ទ្រង់ស្លៀកស្បែកខ្លា ផ្ទំនៅលើផែនដី នមស្ការភើ្លង។
(១). ពួកសត្វនេះ ពោលថា បពិត្រព្រះវេស្សន្តរ ព្រះអង្គកាលគង់នៅក្នុងព្រៃនេះ ចូរត្រេកអរចុះ។ (២). ពួកសត្វនេះពោលថា ព្រះអង្គក្តី បុត្រាបុត្រីរបស់ព្រះអង្គក្តី ចូររស់នៅសប្បាយចុះ។ (៣). ពួកសត្វនេះពោលថា ព្រះអង្គក្តី បុត្រាបុត្រីរបស់ព្រះអង្គក្តី ដែលជាទីស្រឡាញ់ ចូររស់នៅចុះ។ (៤). ពួកសត្វនេះពោលថា ព្រះអង្គក្តី បុត្រាបុត្រីរបស់ព្រះអង្គក្តី ដែលជាទីស្រឡាញ់ ចូរត្រេកអរ។ អដ្ឋកថា។
ID: 637344880191701773
ទៅកាន់ទំព័រ៖