ព្រះត្រៃបិដក ភាគ ៦៣

 [២៧​] បពិត្រ​ព្រះ​សម្មតិទេព​ ព្រះអង្គ​ប្រកបដោយ​បញ្ញា ជា​អ្នកប្រាជ្ញ ឈ្លាស​ក្នុង​សេចក្តី​ចំរើន ហេតុអ្វី​ព្រះអង្គ​ប្រហែល​នឹង​ពួក​ជនពាល ហើយ​លុះ​ទិដ្ឋិ​ថោកទាប។
ប្រសិនបើ​សត្វ​បរិសុទ្ធ​ដោយ​គន្លង​នៃ​សំសារ បព្វជ្ជា​នៃ​អចេលកៈ​ឈ្មោះ​គុណៈ​ ក៏​មិន​មានប្រយោជន៍​ដែរ អចេលកៈ​ឈ្មោះ​គុណៈ ជា​អ្នក​វង្វេង​ដោយ​មោហៈ​ ដល់​នូវ​ភាពជា​អ្នក​អាក្រាត ដូចជា​សត្វ​កណ្តូប​ទម្លាក់​ខ្លួន​ក្នុង​ភ្លើង​កំពុង​ឆេះ។ ជន​ទាំងឡាយ​ច្រើន​នាក់​ កាល​មិនដឹង ត្រូវ​អចេលកៈ​ឈ្មោះ​គុណៈ​ទូន្មាន​ហើយ​ក្នុង​កាលមុន​ថា​ សេច​ក្តី​បរិ​សុ​ទ្ធិ​ ព្រោះ​សំសារ​ដូច្នេះ ក៏​បដិសេធ​នូវ​កម្ម​ចេញ​ ប្រយោជន៍​ដែល​ជន​កាន់​មិនល្អ​ហើយ ក្នុង​កាលមុន ក៏​ទៅជា​ទោស ដូច​ត្រី​ដែល​រួច​អំពី​សន្ទូច​បាន​ដោយ​ក្រ។

 [២៨​] បពិត្រមហារាជ​ ខ្ញុំម្ចាស់​នឹង​ធ្វើ​ឧបមា​ថ្វាយព្រះ​អង្គ ដើម្បី​ប្រយោជន៍​ដល់​ព្រះអង្គ​ ព្រោះថា បណ្ឌិត​ពួក​ខ្លះ​ក្នុង​លោក​នេះ រមែង​ដឹងសេចក្តី​ដោយ​ពាក្យឧបមា។ ទូក​របស់​ពួក​ឈ្មួញ​ផ្ទុក​ភារៈ​ធ្ងន់​ហួសប្រមាណ នាំទៅ​នូវ​ភារៈ​ធ្ងន់​លើសលុប រមែង​លិច​ក្នុង​សមុទ្រ​យ៉ាងណា នរជន​កាល​សន្សំ​បាប​បន្តិច​ម្តង​ៗ ឈ្មោះថា​ជា​អ្នក​កាន់​យក​នូវ​ភារៈ​ដ៏​លើសលុប រមែង​លិច​ក្នុង​នរក​យ៉ាងនោះ​ដែរ។
ថយ | ទំព័រទី ១៥ | បន្ទាប់
ID: 637344773524603857
ទៅកាន់ទំព័រ៖