ព្រះត្រៃបិដក ភាគ ៦៣

 [៣០៨​] (ជូជក​…) ភត្ត គឺ​សដូវ​នេះ​ ដែល​យើង​លាយ​ហើយ​ដោយ​ទឹកឃ្មុំ យើង​នឹង​ឲ្យ​នូវ​ទឹកឃ្មុំ​ដែល​យើង​ធើ្វ​ល្អ​ហើយ​ផង​ និ​ងភត្ត​ គឺ​សដូវ​ផងដ​ល់​អ្នក។
 [៣០៩​] (ចេត​បុត្ត​…) ស្បៀង​ ចូរ​នៅជា​របស់​អ្នក​ឯង​ចុះ​ យើង​មិន​ត្រូវការ​ស្បៀង​ទេ​ នែ​ព្រាហ្មណ៍ អ្នក​ចូរ​យក​ស្បៀង​អំពី​នេះ​ទៅ នែ​ព្រាហ្មណ៍​ អ្នក​ចូរ​ទៅតាម​ស្រួល​ចុះ។ ផ្លូវ​នេះ​ជា​ផ្លូវ​ល្មម​ដើរចុះ​បុគ្គល​ម្នាក់​ ត្រង់​ទៅកាន់​អាស្រម ក្នុង​អាស្រម​នោះ មាន​ឥសី​ឈ្មោះ​អច្ចុ​តៈ មាន​ធ្មេញ​ប្រកបដោយ​មន្ទិល​ មាន​សរីរៈ​ប្រឡាក់​ដោយ​ធូលី​ ទ្រទ្រង់​ភេទ​ជា​អ្នកបួស​ដ៏​ប្រសើរ​ផង​ ទំពក់​ផង វែ​កសម្រា​ប់​បូ​ជា​ភើ្លង​ផង​ ជដា​ផង។ ឥសី​ឈ្មោះ​អច្ចុ​តៈ​នោះ ជា​អ្នក​ស្លៀក​ស្បែក​ខ្លា​ ដេក​នៅ​លើ​កម្រាល​ស្លឹកឈើ​លើ​ផែនដី​ នមស្ការ​ភើ្លង អ្នក​ចូរ​ទៅ​សួរ​លោ​កចុះ លោក​នឹង​ប្រាប់ផ្លូវ​ដល់​អ្នក​ពុំខាន។
 [៣១០​] ជូជក​ជា​ព្រហ្ម​ពន្ធុ លុះ​បានឮ​ពាក្យ​នេះ​ហើយ ក៏​មានចិត្ត​រីករាយ ប្រទក្សិណ​ចេត​បុត្ត​ព្រានព្រៃ​ រួច​ដើរតម្រង់ទៅ​កាន់​អច្ចុត​ឫសី។

ចប់ ចុល្ល​វន​វណ្ណនា។


 [៣១១​] កាល​ជូជក​ព្រាហ្មណ៍​នោះ ដើរទៅ​ចួ​បឥសី​ឈ្មោះ​អច្ចុ​តៈ លុះ​ជូជក​បាន​ឃើញ​ឥសី​នោះ​ហើយ ក៏​សំណេះសំណាល​ជាមួយនឹង​ឥសី​ថា​
ថយ | ទំព័រទី ១៥០ | បន្ទាប់
ID: 637344880826966364
ទៅកាន់ទំព័រ៖