ព្រះត្រៃបិដក ភាគ ៦៣

លោក​ដ៏​ចំរើន​ សុខ​សប្បាយ​ទេ​ឬ លោក​ដ៏​ចំរើន មិន​មាន​រោគាពាធ​ទេ​ឬ លោក​ចិញ្ចឹមជីវិត​ដោយ​កា​រសែ្វ​ងរ​ក (ស្រួល​) ទេឬ​ មើម​ឈើ និង​ផែ្ល​ឈើ​មាន​ច្រើន​ដែរ​ឬ។ ​ពួក​របោម​ មូស ពស់​ មាន​តិច​ទេ​ឬ ក្នុង​ព្រៃ​ដេរដាស​ដោ​យម្រឹ​គសាហាវ​ មិន​មាន​ការបៀតបៀន​ទេឬ។
 [៣១២​] (តាបស​…) មា្ន​លព្រា​ហ្ម​ណ៍ អា​តា្ម​សុខសប្បាយ​ទេ អា​តា្ម​មិន​មាន​រោគាពាធ​ទេ មួយទៀត អា​តា្ម​ចិញ្ចឹម​ជីវិត​ដោយ​កា​រសែ្វ​ងរ​ក (ស្រួល​) ទេ ទាំង​មើម​ឈើ ផែ្ល​ឈើ​ក៏​មាន​ច្រើន​ដែរ។ មួយវិញទៀត​ ​ពួក​របោម មូស ពស់ មាន​តិច​ទេ ក្នុង​ព្រៃ​ដ៏​ដេរដាស​ដោយ​ម្រឹគ​សាហាវ មិន​មានការ​បៀតបៀន​អា​តា្ម​ទេ។ អា​តា្ម​នៅក្នុង​អាស្រម​នេះ អស់​ប្រជុំ​នៃ​ឆ្នាំ​ជាច្រើន​ អា​តា្ម​មិន​ដែល​សា្គល់​អាពាធ​ មិនជា​ទី​ត្រេកអរ​នៃ​ចិត្ត​កើត​ហើយ​ទេ។ នែ​មហា​ព្រាហ្មណ៍ អ្នក​មក​ល្អ​ហើយ អ្នក​មិនមែន​មក​អាក្រក់​ទេ មា្នល​ព្រាហ្មណ៍​ដ៏​ចំរើន​ អ្នក​អញ្ជើញ​ចូល​មក​ខាងក្នុង អ្នក​ចូល​លា​ងជើង​ទាំងឡាយ​របស់​អ្នក​ចុះ។ នែ​ព្រាហ្មណ៍ អ្នក​ចូរ​បរិភោគ​ផ្លែ​ទន្លាប់​ ផែ្ល​ទ្រយឹង ផែ្ល​មាក់សាង ផ្លែ​មាក់ដោក មាន​រស​ឆ្ងាញ់​ពីសា​ដូច​ជា​ទឹកឃ្មុំ។ ទាំង​ទឹក​ត្រជាក់​នេះ អា​តា្ម​បាន​ដង​មក​អំពី​ជ្រោះ​ភ្នំ​ នែ​មហា​ព្រាហ្មណ៍ អ្នក​ចូរ​ផឹកទឹក​នោះ​ចុះ​ ប្រសិនបើ​អ្នក​ត្រូវការ។
ថយ | ទំព័រទី ១៥១ | បន្ទាប់
ID: 637344881219041858
ទៅកាន់ទំព័រ៖