ព្រះត្រៃបិដក ភាគ ៦៣
[៣១៣] (ជូជក…) វត្ថុដែលលោកបានឲ្យ ខ្ញុំបានទទួលយកហើយ ដែលលោកបានធើ្វឲ្យជាជំនូនដល់ខ្ញុំទាំងអស់ ខ្ញុំមកដើម្បីចង់ចួបនឹងព្រះរាជបុត្របង្កើតរបស់ព្រះបាទសញ្ជ័យ ដែលពួកអ្នកសិវិរាស្រ្តបំបរបង់ហើយនោះ ប្រសិនបើលោកជ្រាប សូមប្រាប់ខ្ញុំផង។
[៣១៤] (តាបស…) អ្នកមិនមែនមកគាល់ព្រះបាទសិវិ ដើម្បីបុណ្យទេ អ្នកទំនងជាចង់បានព្រះទេពីរបស់ព្រះរាជា ដែលជាស្រ្តីប្រតិបតិ្តក្នុងភសា្ត។ អ្នកទំនងជាចង់បានកុមារីឈ្មោះកណា្ហជិនា ធើ្វជាទាសី និងកុមារឈ្មោះជាលី ធើ្វជាទាសៈ ឬក៏អ្នកមកដើម្បីនាំយកជនទាំង ៣ នាក់ គឺមាតា និងបុត្រីបុត្រា ទៅអំពីព្រៃ នែព្រាហ្មណ៍ ឯព្រះបាទវេស្សន្តរនោះ មិនមានភោគៈ មិនមានទ្រព្យ មិនមានធញ្ញជាតិទេ។
[៣១៥] (ជូជក…) ខ្ញុំមិនមែនមានសភាពជាអ្នកខឹងនឹងលោកទេ ខ្ញុំមិនមែនមកដើម្បីសូមទេ ការចួបប្រទះនឹងពួកលោកដ៏ប្រសើរ ជាការល្អ ការនៅរួម នាំមកនូវសេចក្តីសុខសព្វៗកាល។ ព្រះបាទសិវិដែលពួកអ្នកសិវិរាស្រ្តបំបរបង់ហើយ ខ្ញុំមិនដែលបានឃើញ បានជាខ្ញុំមកគាល់ព្រះអង្គ ប្រសិនបើលោកជ្រាប សូមប្រាប់ខ្ញុំផង។
[៣១៦] (តាបស…) នែមហាព្រាហ្មណ៍ នុ៎ះហ្ន៎ ភ្នំគន្ធមាទន៍ ជាវិការៈនៃថ្ម ដែលព្រះបាទវេស្សន្តរសេ្តចគង់នៅជាមួយព្រះរាជបុត្រ និងព្រះទេពី។
ID: 637344881689509278
ទៅកាន់ទំព័រ៖