ព្រះត្រៃបិដក ភាគ ៦៣
ព្រះរាជាទ្រទ្រង់ភេទនៃបព្វជិតដ៏ប្រសើរ មានទំពក់ និងវែកសម្រាប់បូជាភើ្លង សក់កណ្តាញ់ ស្លៀកដណ្តប់ស្បែកខា្ល ផ្ទំផ្ទាល់ផែនដី នមស្តារភើ្លង។ ពួកឈើដែលមើលទៅឃើញនុ៎ះ ជាឈើមានពណ៌ខៀវ ទ្រទ្រង់ផែ្លផ្សេង ៗ ខ្ពស់ មានចុងសើ្មនឹងពពក មានពណ៌ខៀវដូចភ្នំផ្កាអញ្ជ័ន គឺដើមត្របែកព្រៃ ត្រចៀកប្រើស គគីរ រាំងភ្នំ ពង្រ និងជ្រៃ ញ័រទ្រេតទ្រោតដោយខ្យល់ ដូចពួកមាណពទើបផឹក (សុរា) ម្តង។ (សំឡេងរបស់ពួកសត្វសា្លបផ្សេងៗ) លើមែកឈើទាំងឡាយ លាន់ឮដូចចម្រៀង (ទិព្វ) ពួកសត្វប៉ោលតោក សត្វតារ៉ៅ នាំគ្នាហើរឆ្វៀលឆ្វាត់អំពីដើមឈើមួយ ទៅកាន់ដើមឈើមួយ។ អស់ទាំងមែកឈើមានស្លឹក ដែលត្រូវខ្យល់បក់មក ក៏ហាក់ដូចជាដង្ហោយហៅជនដែលកំពុងដើរ ដូចជាត្រេកអរនឹងជនដែលមកដល់ រីករាយនឹងជនដែលនៅអាស្រ័យ។ (អ្នកនឹងឃើញសម្បត្តិនៃអាស្រមបទ) ក្នុងអាស្រមដែលព្រះបាទវេស្សន្តរសេ្តចគង់នៅ ជាមួយព្រះរាជបុត្រ និងព្រះទេពី ព្រះអង្គទ្រទ្រង់ភេទបព្វជិតដ៏ប្រសើរ មានទំពក់ និងវែកសម្រាប់បូជាភើ្លង និងសក់កណ្តាញ់ ស្លៀកដណ្តប់ស្បែកខ្លា ផ្ទំផ្ទាល់ផែនដី នមសា្តរភើ្លង។
ID: 637344881997575701
ទៅកាន់ទំព័រ៖