ព្រះត្រៃបិដក ភាគ ៦៣

មាន​ផ្កា​ទន្លា​ជ្រុះ​រោយរាយ ដេរដាស​លើ​ភូមិភាគ​ជាទី​ត្រេកអរ​នៃ​ចិត្ត​ ទាំង​ផៃ្ទ​ផែ​នដី ក៏​មាន​ពណ៌ខៀវ​ស្រងាត់ ដោ​យសៅ្ម​ចិ​ញ្ចៀ​ន ឥតមាន​ធូលី​ហុយ​ក្នុង​ទីនោះ​ឡើយ។ ទាំង​សៅ្ម​សោត​ ក៏​មាន​ពណ៌​ដូចជា​ផ្នួត​ កនៃ​ក្ងោ​ក មាន​ឧបមា​សើ្ម​ដោយ​សម្ផស្ស​នៃ​សំឡី​ មិន​ហួស​អំពី​ ៤ ធ្នាប់​ដោយ​ជុំវិញ។ មាន​ស្វាយ ព្រីង ក្វិ​ដ្ឋ​ ល្វា មាន​ផៃ្ល​ទុំ​ក្នុង​ទី​ទាប​ ព្រៃ​នោះ​សម្រាប់​ញុំាង​តម្រេក​ឲ្យ​ចំរើន​ ដោយ​ពួក​ឈើ​សម្រាប់​បរិភោគ ទឹក​ស្អាត​ មាន​ក្លិនក្រអូប មាន​សម្បុរ​ប្រហែល​គា្ន​នឹង​ពណ៌​នៃ​កែវ​ពៃទូរ្យ កុះករ​ដោយ​ហ្វូង​ត្រី​ រមែង​ហូរ​ទៅ​ក្នុង​ព្រៃ​នោះ។ ក្នុង​ទី​ជិត​នៃ​អាស្រមបទ​នោះ​ មាន​ស្រះ​បោ​ក្ខ​រណី​ ដ៏​ដេរដាស​ដោយ​ឈូក និ​ងឧប្បល​ក្នុង​ភូមិ​ភា​គជាទី​ត្រេកអរ​នៃ​ចិត្ត​ ដូចជា​ក្នុង​នន្ទ​នវ័ន​នៃ​ពួ​កទេវតា។ ម្នាល​ព្រាហ្មណ៍ ក្នុង​ស្រះ​នោះ​សឹង​ឆ្លូ​កឆ្លាស់​ដោយ​ឧប្បល​ជាត​បី (នេះ​) គឺ​ឧប្បល​ខៀវ ឧប្បល ស និង​ឧប្បល​ក្រហម។
 [៣១៧​] ក្នុង​ស្រះ​នោះ​ (ស) ដូចជា​សំពត់​សម្បកឈើ ស្រះ​នោះ​ឈោ្មះ​ថា​ មុចលិន្ទ​ស្រះ ដេរដាស​ដោយ​ព្រលិត និ​ងស្គន្ធ​ទាំងឡាយ​ផង ដោយ​ត្រកួន​ទាំង​ឡា​យផង។ មួយទៀត ពួក​ផ្កាឈូក​ក្នុង​ស្រះ​នោះ រីក​ស្គុះស្គាយ​ ឃើញ​ហាក់ដូចជា​គ្មាន​ទីបំផុត ខ្លះ​ក៏​រីក​ក្នុង​គិម្ហរដូវ ខ្លះ​រីក​ក្នុង​ហេមន្តរដូវ​ ឋិតនៅ​ក្នុងទឹក​ត្រឹម​ជង្គង់។
ថយ | ទំព័រទី ១៥៤ | បន្ទាប់
ID: 637344882384512155
ទៅកាន់ទំព័រ៖