ព្រះត្រៃបិដក ភាគ ៦៣
ផៃ្ទទឹកនោះសឹងវិចិត្រល្អ ដ៏ដេរដាសដោយផ្កា មានក្លិនក្រអូបឈ្ងុយឈ្ងប់បក់ផ្សាយទៅ ពួកមេឃ្មុំ កន្លង់ទ្រហឹងអឹងកងជុំវិញ ព្រោះកិ្លនផ្កា។
[៣១៨] មា្នលព្រាហ្មណ៍ មួយទៀត មានពួកដើមឈើ គឺក្ទម្ព ច្រនៀង និងរលួសផ្អុង មានផ្ការីកស្គុះស្គាយ ដុះក្បែរមាត់ទឹកមុចលិន្ទស្រះនុ៎ះ។ មានទាំងដើមព្រូស ជន្លូស ស្វាត ខ្ទឹង មានផ្ការីកអមសងខាងមុចលិន្ទស្រះ។ មានពួកជីរខៅ្ម ជីរ-ស ឈូកត្រាញ់ គណ្ឌីស គណ្ឌីខៅ្ម ធ្នង់ បញ្ចេញផា្កក្បែរមុចលិន្ទស្រះនុ៎ះ មានក្លិនក្រអូបបក់ផ្សាយទៅ។ មានពួកដើមសុក្រំ ដកពរ ពពូលថ្ម ម្រុំ មានផ្ការីក ពួកដើមកេតកៈ កណិការ ច្បាទេស មានផ្ការីក។ ពួកថ្ងាន់ស ថ្ងាន់ខ្មៅ ជន្លាត់ដៃ មានផា្ករីក មានត្រួយរីកល្អ ដុះនៅច្រាលរនា្ទលដូចជាផ្កាចារ។ ពួកដើមសត្បា-ស សត្បាខ្មៅ ដើមចេកមាស ដើមដកគាំ (ព្រៃនោះរុងរឿង) ដោយផា្កទឹកដោះខ្លា និងគន្ទាផង ដោយផា្កធ្នង់ និងទន្លាផង។ ដើមដកខិម រកា អំពៅព្រៃ អង្គាសដី ក្រឹសា្ន គ្រញូង កោដ្ឋ-ស កោដ្ឋខៅ្ម មានផា្ករីក។ ព្រឹក្សា (ទាំងនោះ) ទោះខ្ចី សឹងមានដើមដ៏ត្រង់ មានផា្ករីកក្បែរមុចលិន្ទស្រះនុ៎ះ ដុះនៅទាំងសងខាងអាស្រម (ព័ន្ធព័ទ្ធ) ជុំវិញរោងភើ្លង។
ID: 637344882839367932
ទៅកាន់ទំព័រ៖