ព្រះត្រៃបិដក ភាគ ៦៣

 [៣២០​] មួយទៀត មាន​សៃ្ព​ដ៏​ច្រើន និ​ងខ្ទឹមស​លាយ​ដោយ​ខ្ទឹមក្រហម​ជាច្រើន​ ដើម​រកា​ទាំងឡាយ ដុះ​នៅ​ដូចជា​ដើ​មតោ្ន​ត មាន​ទាំង​ពួក​លំចង់​ដ៏​ច្រើន​ ដែលគេ​គប្បី​ក្តិច ដុះ​នៅ​ក្បែរ​មុចលិន្ទ​ស្រះ​នុ៎ះ។ មាន​វលិ្ល​ម្លិះរួត ម្លិះលា​ ក្លាំពាក់​ ឈើ​ឯម ពួក​អសោក​ព្រឹក្ស​ និ​ងដើម​ទៀន​ព្រៃ​ លៅ្ព វលិ្ល​ផ្តៅ​ឆ្វាំ​ង។ សៅ្ម​កន្ទុយដំរី​ រនោង​ព្រៃ ដើម​ខ្ទឹម ដើម​ម្លិះ​សឹង​ដ៏​មាន​ផា្ក​រីក​ស្គុះស្គាយ វលិ្ល​ចារ មាន​ផា្ក​រីក ដុះ​ព័​ទ្ធ​ព័​ន្ធ​ដើម​ឈើ។ ​ពួក​ឈើ​នាងនួន​ មៀនព្រៃ យុ​ថា្ក មាន​ក្លិន​ដូចជា​ទឹកឃ្មុំ ម្លិះ​វលិ្ល ម្លិះ​ប្រក្រតី ច្បា​ បទុមុ​ត្ត​រព្រឹក្ស សឹង​ដ៏​រុងរឿង​ល្អ។ ​ពួក​ច្រនៀង កប្បាស​សមុទ្រ កណិការ​សឹង​ដ៏​មាន​ផា្ក​រីក​ស្គុះស្គាយ​ បា្រ​កដ​ដូច​ជា​បណា្តញ​មាស សឹង​ដ៏​រុងរឿង​ល្អ ដូចជា​អណ្តាត​ភ្លើង។ ​ពួក​ផា្ក​ណា កើត​លើគោក និង​កើត​ក្នុងទឹក​ ​ពួក​ផា្ក​ទាំង​អស់​នោះ​ ប្រា​កដ​ក្នុង​មុចលិន្ទ​ស្រះ​នោះ មុចលិន្ទ​ស្រះ​ទ្រទ្រង់​ទឹក​ច្រើន​ គួរឲ្យ​ត្រេកអរ​យ៉ាង​នេះ​ឯង។
 [៣២១​] មួយទៀត​ ក្នុង​ស្រះ​បោក្ខរណី​នោះ មាន​ពួក​សត្វ​ដែល​ត្រាច់​ទៅ​ក្នុងទឹក​ជាច្រើន​ គឺ​ត្រី​ឆ្ពិន ត្រីរ៉ស់ ត្រី​អណ្តែង ក្រពើ មករ ឆ្លាម។ មាន​ទាំង​ផ្លិត​ឃ្មុំ ឈើ​ឯម​ ឆ្លាំ​ពូ ប្រយង្គុ​ សៅ្ម​ក្រវាញជ្រូក​ សៅ្ម​មា​ត់​កែ្អ​ក ដើម​សត្តបុស្ស សម្បុរ​លែ្វង។
ថយ | ទំព័រទី ១៥៧ | បន្ទាប់
ID: 637344883599981552
ទៅកាន់ទំព័រ៖