ព្រះត្រៃបិដក ភាគ ៦៣

​ពួក​ខ្លែង​ ប្រមង់ ចង្កៀលខ្យង ចាបស្រុក ចចាត ទទា ខែ្វ​ក អា​អូ​ត។ ​ពួក​ចចាត​ធំ ច្រ​ឡៃ ក្រួច​ ទទា ចាបស្រុក ចាបព្រៃ សាលិកា​កែវ​គោ គ្រលីងគ្រលោង។ ​ពួក​ករ​វិ​កផង ត្រចៀកកាំ​ផង មៀម​ផង​ អក​ផង (មុចលិន្ទ​ស្រះ​នោះ​) កុះករ​ដោយ​ហ្វូងបក្សី​ផ្សេង​ៗ ជាទី​ទ្រហឹង​អឹង​កងដោយ​សំ​ឡេង​ផ្សេង​ៗ។
 [៣២៣​] មួយទៀត ក្បែរ​មុចលិន្ទ​ស្រះ​នុ៎ះ មាន​សត្វស្លាប​ទាំងឡាយ គឺ​ពួក​សាលិកា​កែវ មានសម្លេង​ពីរោះ​ ស្រែកយំ​ឆ្លើយឆ្លង​រក​គា្ន​ទៅវិញទៅមក រីករាយ​ជាមួយ​នឹង​ញី​ (របស់​ខ្លួន​)។ មួយទៀត ក្បែរ​មុចលិន្ទ​ស្រះ​នុ៎ះ​ មាន​ពួក​សត្វស្លាប​កើត​ពីរ​ដង មាន​សំឡេង​ពីរោះ មាន​រង្វង់ភ្នែក​ល្អ កើត​ក្នុង​ពង មាន​សា្ល​បដ៏​វិចិត្រ។ មួយទៀត ក្បែរ​មុចលិន្ទ​ស្រះ​នុ៎ះ មាន​ពួក​បក្សី​មាន​សំឡេង​ពីរោះ គឺ​កោ្ង​កមានក​ខៀវ ស្រែកយំ​ឆ្លើយ​ឆ្លង​គា្ន​ទៅវិញទៅមក។ អា​អូ​តភើ្លង មាន់ព្រៃ កោ​ដ្ឋ​ បក្សី​ពព្លា​ក់​ ត្រចៀកកាំ​សមុទ្រ ខ្លែ​ងជ្រក​ បក្សី​ប្រ​វឹក​ សេក និ​ងសាលិកា។ មួយទៀត ក្បែរ​មុចលិន្ទ​ស្រះ​នុ៎ះ មាន​ពួក​ហង្ស​ច្រើន មាន​សម្បុរ​លឿង ក្រហម ស សត្វ​ហតិ្ថ​លិង្គ សម្បក​ត្រពាំង ប្រវឹក សេក និ​ងតា​វ៉ៅ។ ពួក​អង្ក​ត់​ខៅ្ម អង្ក​ត់ស ហង្ស រអា​ដ ក្លែង​ស្រាក ចាក​ហង្ស កុក​គ្រោ​ង ប៉ោល​គោក ចាបស្រុក។
ថយ | ទំព័រទី ១៥៩ | បន្ទាប់
ID: 637344884278732167
ទៅកាន់ទំព័រ៖