ព្រះត្រៃបិដក ភាគ ៦៣

ធម្មតា​ពួក​ស្រី​នោះ មិនមែន​ជា​អ្នក​គួរ​ដល់​ស្មូម​ទេ តែង​ធ្វើ​សេចក្តី​អន្តរាយ​ ​ពួក​ស្រី​រមែង​ចេះ​កិច្ចកល​មាយា តែង​កាន់​យក​កិច្ចការ​ទាំងពួង​ដោយ​ខាងឆ្វេង។ បពិត្រ​ព្រះអង្គ​ប្រសើរ​ក្នុង​រថ​ កាលបើ​ព្រះអង្គ​ប្រទាន​ដោយ​សទ្ធា សូមកុំ​ឲ្យ​ទូលព្រះបង្គំជាខ្ញុំ ជួបនឹង​ព្រះមាតា​ (របស់​កុមារ​ទាំងនោះ​ឡើយ​) ក្រែង​ព្រះនាង​នោះ​ធ្វើ​សេចក្តី​អន្តរាយ​ ទូលព្រះបង្គំ​នឹង​ទៅ​ខាន​ពុំ​បាន។ សូម​ព្រះអង្គ​ត្រាស់​ហៅ​បុត្រ​ទាំងគូ​របស់​ព្រះអង្គ​មក​ កុំ​ឲ្យ​បុត្រ​ទាំងនោះ​បាន​ឃើញ​ព្រះមាតា​ឡើយ កាលបើ​ព្រះអង្គ​ប្រទាន​ដោយ​សទ្ធា​ បុណ្យ​តែង​ចំរើន​លូតលាស់​យ៉ាងនេះ សូម​ព្រះអង្គ​ត្រាស់​ហៅ​បុត្រ​ទាំង​គូ​របស់​ព្រះ​អង្គ​មក​ កុំ​ឲ្យ​បុត្រ​ទាំងនោះ​បាន​ឃើញ​ព្រះមាតា​ឡើយ​ បពិត្រ​ព្រះរាជា លុះ​ព្រះអង្គ​ប្រទាន​ព្រះរាជទ្រព្យ ដល់​បុ​គ្គ​លបា្រ​កដ​ដូចជា​ខ្ញុំ​ហើយ​ ព្រះអង្គ​នឹង​យាង​ទៅ​កាន់​ឋាន​សួគ៌។
 [៣៣២​] (ព្រះ​វេស្សន្តរ​…) បើ​អ្នក​មិន​បា្រ​ថ្នា​ចង់​ជួបនឹង​ភរិយា​របស់​យើង​ដែល​ជា​ស្រ្តី​មាន​វ័ត​ក្នុង​ស្វាមី​ទេ​ អ្នក​ចូរ​ឲ្យ​កុមារ​ទាំងពីរ គឺជា​លី និង​កណ្ហាជិនា​នេះ​ ដល់​ព្រះ​អយ្យកោ​ចុះ។ ព្រះ​អយ្យកោ​នោះ ទ្រង់ទត​ឃើញ​កុមារ​ទាំងនេះ​ដែល​មានសំដី​ពីរោះ និយាយ​ពាក្យជា​ទីស្រឡាញ់ ហើយ​ទ្រង់​សប្បាយរីករាយ​ត្រេកអរ​ នឹ​ងប្រទាន​ទ្រព្យ​ច្រើន​ដល់​អ្នក។
ថយ | ទំព័រទី ១៦៤ | បន្ទាប់
ID: 637344886625132783
ទៅកាន់ទំព័រ៖