ព្រះត្រៃបិដក ភាគ ៦៣

កូន​ចូរ​ដូចជា​យាន​នាវា​របស់​បិតា​ឲ្យ​នឹងថ្កល់​ក្នុង​សាគរ​ គឺ​ភព បិតា​នឹង​ឆ្លង​ចាក​ត្រើយ​ គឺជា​តិ និង​ចម្លង​មនុស្ស ព្រមទាំង​ទេវតា​ (ទៅកាន់​ត្រើយ​ គឺ​ព្រះ​និព្វាន​)។ ហៃ​ធីតា​ស្ងួន​សំឡាញ់​ (ឪពុក​) នាង​ចូរ​មក ព្រោះ​ទានបារមី ជា​សំឡាញ់​របស់​បិតា នាង​ចូរ​ស្រោចស្រព​ហ្ឫ​ទ័យ​របស់​បិតា ចូរ​ធ្វើតាម​ពាក្យ​របស់​បិតា។ នាង​ចូរ​ដូចជា​យាន​នាវា​របស់​បិតា​ឲ្យ​នឹងថ្កល់​ក្នុង​សាគរ​ គឺ​ភព បិតា​នឹង​ឆ្លង​ចាក​ត្រើយ គឺជា​តិ និង​ចម្លង​ពួក​មនុស្ស ព្រមទាំង​ទេវតា។
 [៣៣៨​] (អភិ​សម្ពុទ្ធ​គាថា​) លំដាប់នោះ ព្រះ​បរម​ពោធិសត្វ ញ៉ាំង​ពួក​អ្នក​សិវិ​រាស្រ្ត​ឲ្យ​ចំរើន​ ទ្រង់​នាំ​យក​កុមារ​ទាំងពីរ គឺជា​លី និង​កណ្ហាជិនា​ហើយ ទ្រង់ប្រទាន​ដល់​ព្រាហ្មណ៍។ ក្នុង​លំដាប់នោះ ព្រះរាជា​ទ្រង់​មាន​ព្រះ​ហ្ឫ​ទ័យ​រីករាយ​ នាំ​យក​កុមារ​ទាំងពីរ គឺជា​លី និង​កណ្ហាជិនា ជា​បុត្រ​ឲ្យ​ជា​ទាន​ដ៏​ឧត្តម​ដល់​ព្រាហ្មណ៍។ ហេតុ​ដែល​គួរឲ្យ​ស្ញប់ស្ញែង ក៏​កើតមាន​ក្នុង​កាលនោះ សេចក្តី​ព្រឺព្រួច​រោម ក៏​កើតមាន​ក្នុង​កាលនោះ​ កាលដែល​ព្រះរាជា​បាន​ប្រទាន​កុមារ​ទាំងពីរ​ហើយ ផែនដី​ក៏​កំរើក​ញាប់ញ័រ។ ហេតុ​ដែល​គួរឲ្យ​ស្ញប់ស្ញែង​ ក៏​កើតមាន​ក្នុង​កាលនោះ សេចក្តី​ព្រឺព្រួច​រោម ក៏​កើតមាន​ក្នុង​កាលនោះ​ ព្រោះ​ព្រះរាជា ញ៉ាំង​ពួក​អ្នក​សិវិ​រាស្រ្ត​ឲ្យ​ចំរើន ទ្រង់​ផ្គ​ងអពា្ជ​លី​ បាន​ប្រទាន​កុមារ​ទាំងពីរ​ដ៏​ចំរើន​ដោយ​សេចក្តី​សុខ​ ឲ្យ​ជា​ទាន​ដល់​ព្រាហ្មណ៍។
ថយ | ទំព័រទី ១៦៦ | បន្ទាប់
ID: 637344887476700578
ទៅកាន់ទំព័រ៖