ព្រះត្រៃបិដក ភាគ ៦៣
[៣៣៩] លំដាប់នោះ ព្រាហ្មណ៍ជាអ្នកល្មោភនោះ បានខាំកាត់វល្លិដោយធ្មេញទាំងឡាយ ហើយចងដៃទាំងឡាយដោយវល្លិ ហើយយកវល្លិវាយបណ្តីរ។ លំដាប់តពីនោះមក ព្រាហ្មណ៍នោះកាន់ខ្សែផង កាន់ឈើច្រត់ផង វាយកុមារទាំងពីរនោះ នាំបណ្តើរទៅ (ក្នុងទី) ចំពោះព្រះភក្រ្តនៃព្រះបាទសិវិ (វេស្សន្តរ)។
[៣៤០] ក្នុងកាលដែលព្រាហ្មណ៍នាំទៅនោះ កុមារទាំងពីរបានរបូតរួច (អំពីចំណង) នៃព្រាហ្មណ៍ ហើយរត់ចៀសចេញទៅ កុមារនោះមាននេត្រាទាំងពីរដ៏ពោរពេញដោយទឹកភ្នែក ងើបមើលព្រះបិតា។ កុមារក៏ញាប់ញ័រចំប្រប់ ដូចជាស្លឹកពោធិ៍ ថ្វាយបង្គំព្រះបាទទាំងគូរបស់ព្រះបិតា លុះថ្វាយបង្គំព្រះបាទទាំងគូរបស់ព្រះបិតាហើយ បានពោលពាក្យនេះថា បពិត្រព្រះបិតា ព្រះមាតាចេញទៅព្រៃហើយ បពិត្រព្រះបិតា ឯព្រះអង្គប្រទានយើងខ្ញុំ បពិត្រព្រះបិតា ចាំយើងខ្ញុំជួបនឹងព្រះមាតាសិន សឹមព្រះអង្គប្រទានយើងខ្ញុំ។ បពិត្រព្រះបិតា ព្រះមាតាចេញទៅព្រៃហើយ បពិត្រព្រះបិតា ឯព្រះអង្គប្រទានយើងខ្ញុំ បពិត្រព្រះបិតា ព្រះអង្គកុំអាលប្រទានយើងខ្ញុំឡើយ រង់ចាំព្រះមាតារបស់យើងខ្ញុំត្រឡប់មកសិន។ ក្នុងពេលនោះ ព្រាហ្មណ៍នេះចង់លក់ ឬចង់សំឡាប់ ក៏តាមប្រាថ្នាចុះ (ជូជកព្រាហ្មណ៍នេះ) មានជើងត្រប៉ាត ក្រចកស្អុយ មួយទៀត មានដុំសាច់យូរយារ
ID: 637344887832480004
ទៅកាន់ទំព័រ៖